ឈ្មោះ​យីហោ

បាយអូ-អយ

ឈ្មោះផលិតផល និងបរិមាណ

ប្រេង ថែរក្សាស្បែក ២៥មល

ប្រេង ថែរក្សាស្បែក ៦០មល

ប្រេង ថែរក្សាស្បែក ១២៥មល

ប្រេង ថែរក្សាស្បែក ២០០មល

ការព័ណ៌នា

ប្រេង ថែរក្សាស្បែក ត្រូវបានបញ្ជាក់តាមបែបគ្លីនិកថាបានជួយបំបាត់ស្នាមសម្លាក និងសង្វារ។

របៀបប្រើប្រាស់

ស្នាមសម្លាក

ជួយព្យាបាលស្នាមសម្លាកចាស់ និងថ្មី។

ស្នាមសង្វារ

ជួយព្យាបាលស្នាមសង្វារ។ លើសពីនេះទៀត វាជួយបង្កើនភាពយឺតនៃស្បែក ដោយកាត់បន្ថយលទ្ធភាពនៃការបង្កើតស្នាមសង្វារ។

ពណ៌ស្បែកមិនស្មើគ្នា

ជួយព្យាបាលស្បែកដែលមានពណ៌មិនស្មើគ្នា។

ស្បែកជ្រីវជ្រួញ

ជួយព្យាបាលស្បែកជ្រីវជ្រួញនៅលើផ្ទៃមុខ និងដងខ្លួន។

ស្បែកខ្វះជាតិទឹក

ជួយបន្ថយការបាត់បង់ជាតិសំណើម និងព្យាបាលស្បែកស្ងួត។

បទ​បង្ហាញ

ប្រេងពណ៌ទឹកក្រូច / ពណ៌ផ្កាឈូក។

សារធាតុផ្សំ

Paraffinum Liquidum, Triisononanoin, Cetearyl Ethylhexanoate, Isopropyl Myristate, Retinyl Palmitate, Helianthus Annuus Seed Oil, Tocopheryl Acetate, Anthemis Nobilis Flower Oil, Lavandula Angustifolia Oil, Rosmarinus Officinalis Leaf Oil, Calendula Officinalis Extract, Glycine Soja Oil, Bisabolol, Tocopherol, Parfum, Alpha-Isomethyl Ionone, Amyl Cinnamal, Benzyl Salicylate, Citronellol, Coumarin, Eugenol, Farnesol, Geraniol, Hydroxycitronellal, Limonene, Linalool, CI 26100.

ការសាកល្បងព្យាបាលស្នាមសម្លាក

មជ្ឈមណ្ឌលធ្វើតេស្ត

វិទ្យាស្ថានស្រាវជ្រាវរោគសើស្បែកអនុវត្តន៍ proDERM ទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់

វត្ថុបំណង

ដើម្បី​វាយតម្លៃ​ប្រសិទ្ធភាព​របស់​ប្រេង ថែរក្សាស្បែកបាយអូ-អយ នៅក្នុងការ​ព្យាបាលស្នាមសម្លាក។

សំណាក

អ្នកចូលរួម៖ អ្នកចូលរួមជាស្ត្រីចំនួន ៣៦ នាក់ដែលមានប្រភេទស្បែក Fitzpatrick ផ្សេងៗ។ អាយុកាលស្នាមសម្លាក៖ កើតថ្មីរហូតដល់ ៣ ឆ្នាំ។ ទីតាំងស្នាមសម្លាក៖ ពោះ ជើង ដៃ ក ជង្គង់ ដងខ្លួន ផ្នែកខាងលើ។ អាយុអ្នកចូលរួម៖ ១៨–៦៥ ឆ្នាំ។

វិធីសាស្ត្រ

ការសិក្សាដែលមិនដឹងទាំងសងខាង ដោយចៃដន្យ និងដោយប្រើថ្នាំសាកល្បង។ អ្នកចូលរួម មានស្នាមសម្លាកស្រដៀងគ្នា ឬស្នាមសម្លាកធំល្មមដែលអនុញ្ញាតឲ្យប្រើប្រាស់ស្នាមសម្លាកពាក់កណ្ដាលៗ និងការប្រៀបធៀបអ្នកចូលរួមផ្ទៃក្នុង។ ផលិតផលត្រូវបានប្រើ ២ ដងក្នុងមួយថ្ងៃក្នុងរយៈពេល ៨ សប្តាហ៍ ដោយមិនមានការធ្វើម៉ាស្សាបន្ថែមនៅលើតំបន់គោលដៅទេ។ ការប្រើប្រាស់ត្រូវបានធ្វើឡើងក្រោមការត្រួតពិនិត្យតាមចន្លោះះពេលទៀងទាត់។ ការវាយតម្លៃបានធ្វើឡើងនៅសប្ដាហ៍ទី ០, ២, ៤ និង ៨។ ប៉ារ៉ាម៉ែត្រស្នាមសម្លាកផ្សេងៗគ្នាដូចបានកំណត់នៅក្នុងមាត្រដ្ឋានវាយតម្លៃស្នាមសម្លាកអ្នកចូលរួមនិងអ្នកសង្កេត (POSAS) ត្រូវបានវាយតម្លៃ។

លទ្ធផល

ប្រេង ថែរក្សាស្បែកបាយអូ-អយ មានប្រសិទ្ធភាពក្នុងការព្យាបាលស្នាមសម្លាក។ លទ្ធផលដែលសំខាន់តាមស្ថិតិត្រូវបានទទួលបន្ទាប់ពីរយៈពេលតែ ២ សប្តាហ៍ប៉ុណ្ណោះ (ថ្ងៃទី ១៥) ជាក់ស្តែងនៅក្នុងអ្នកចូលរួមចំនួន ៦៦% ។ ៨ សប្តាហ៍ក្រោយមក (ថ្ងៃទី ៥៧) អ្នកចូលរួមចំនួន ៩២% បានបង្ហាញពីភាពប្រសើរឡើង ដោយភាពប្រសើរឡើងនេះមានទំហំជិតបីដងនៅរយៈពេល ២ សប្តាហ៍។ ភាពប្រសើរឡើងជាបន្តបន្ទាប់នៃ POSAS ក្នុងរយៈពេលនៃការសិក្សា។

ការសិក្សាអំពីស្នាមមុន

មជ្ឈមណ្ឌលធ្វើតេស្ត

ផ្នែករោគសើស្បែក មន្ទីរពេទ្យទីមួយនៃសាកលវិទ្យាល័យប៉េកាំង ទីក្រុងប៉េកាំង ប្រទេសចិន។

វត្ថុបំណង

ការសិក្សាស្រាវជ្រាវដើម្បីវាយតម្លៃប្រសិទ្ធភាពនប្រេង ថែរក្សាស្បែកបាយអូ-អយ ក្នុងការព្យាបាលស្នាមមុននៅលើមុខរបស់អ្នកចូលរួមជនជាតិចិន។

សំណាក

អ្នកចូលរួម៖ អ្នកចូលរួមជនជាតិចិនចំនួន ៤៤ នាក់ដែលមានស្នាមមុនកើតថ្មីនៅលើមុខ (<១ ឆ្នាំ)។ ក្រុមអ្នកទទួលការព្យាបាលដោយប្រើប្រេង ថែរក្សាស្បែកបាយអូ-អយ រួមមានចំនួន ៣២ នាក់ និងក្រុមអ្នកចូលរួមមិនទទួលការព្យាបាលរួមមាន ១២ នាក់។ អាយុអ្នកចូលរួម៖ ១៤–៦៥ ឆ្នាំ។

វិធីសាស្ត្រ

ការសិក្សាដោយចៃដន្យ មានការគ្រប់គ្រង អ្នកវាយតម្លៃប្រសិទ្ធភាពសម្ងាត់។ អ្នកចូលរួមបានចូលរួមក្នុងការវាយតម្លៃត្រួតពិនិត្យដំបូង បន្ទាប់ពីរយៈពេលលាងសម្អាតបាន ១ សប្តាហ៍។ ផលិតផលត្រូវបានប្រើប្រាស់ពីរដងក្នុងមួយថ្ងៃសម្រាប់រយៈពេល ១០ សប្តាហ៍។ ការប្រើប្រាស់ត្រូវបានធ្វើឡើងក្រោមការត្រួតពិនិត្យតាមចន្លោះះពេលទៀងទាត់។ ការវាយតម្លៃបានធ្វើឡើងនៅសប្ដាហ៍ទី ០, ៤, ៨ និង ១០ ដោយរាប់បញ្ចូលនូវ៖ ការវាយតម្លៃពិន្ទុសម្លាកទូទៅ (GSS) ដោយអ្នកអង្កេត ការវាស់ពណ៌ស្នាមមុន/ភាពក្រហម ដោយប្រើប្រដាប់វាស់ពណ៌ ការវាស់កម្រិតជាតិខ្លាញ់លើស្បែក ការកត់ត្រាចំនួនស្នាមអុជខ្មៅ និងដំបៅរលាកដោយគ្រូពេទ្យរោគសើស្បែក។ អ្នកចូលរួមក៏បានបំពេញកម្រងសំណួរស្វ័យរង្វាយតម្លៃនៅពេលទៅជួបគ្រូពេទ្យម្ដងៗផងដែរ។

លទ្ធផល

លទ្ធផលល្អបំផុតអំពីការវាយតម្លៃគ្លីនិកគឺស្ថិតនៅក្នុងសមត្ថភាពរបស់ប្រេង ថែរក្សាស្បែកបាយអូ-អយក្នុងការកាត់បន្ថយស្បែកក្រហម ឬភាពក្រហមលើស្បែក ឬភាពក្រហមនៃស្នាមមុន (រាងសំប៉ែត) លើស្បែកដោយស្បែកទាំងមូលប្រែជាភ្លឺថ្លាជាងមុន។ លទ្ធផលនៃកម្រងសំណួរស្វ័យរង្វាយតម្លៃបានបង្ហាញថា អ្នកចូលរួមជាង ៨៤% បានប្រសើរឡើងនូវស្ថានភាពទូទៅនៃស្នាមមុនរបស់ពួកគេ ហើយជាង ៩០% មានពណ៌សម្លាកល្អប្រសើរជាងមុន។ លទ្ធផល​នៃ​ការ​រាប់មុន និងវាស់​ជាតិខ្លាញ់លើស្បែក​បាន​បង្ហាញ​ថា ការ​ប្រើប្រាស់ប្រេង ថែរក្សាស្បែកបាយអូ-អយ មិន​បង្ក​ឱ្យ​កើត​មុន ឬកើតមុនច្រើន ឬបង្កើនការបញ្ចេញជាតិខ្លាញ់ឡើយ។

ការសាកល្បងព្យាបាលស្នាមសង្វារ

មជ្ឈមណ្ឌលធ្វើតេស្ត

វិទ្យាស្ថានស្រាវជ្រាវរោគសើស្បែកអនុវត្តន៍ proDERM ទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់

វត្ថុបំណង

ដើម្បី​វាយតម្លៃ​ប្រសិទ្ធភាព​របស់​ប្រេង ថែរក្សាស្បែកបាយអូ-អយ នៅក្នុងការ​ព្យាបាលស្នាមសង្វារ។

សំណាក

អ្នកចូលរួម៖ អ្នកចូលរួមជាស្ត្រីចំនួន ៣៨ នាក់ដែលមានប្រភេទស្បែក Fitzpatrick ផ្សេងៗ។ មូលហេតុស្នាមសង្វារ៖ ផ្សេងៗ (ក្រោយពេលមានផ្ទៃពោះ ការឡើងទម្ងន់ ឬការពេញរូបរាង)។ ទីតាំងស្នាមសង្វារ៖ ពោះ ភ្លៅ និងត្រគាក។ អាយុអ្នកចូលរួម៖ ១៨–៦៥ ឆ្នាំ។

វិធីសាស្ត្រ

ការសិក្សាដែលមិនដឹងទាំងសងខាង ដោយចៃដន្យ និងដោយប្រើថ្នាំសាកល្បង។ អ្នកចូលរួម មានស្នាមសង្វារស្រដៀងគ្នា ឬស្នាមសង្វារធំល្មមដែលអនុញ្ញាតឱ្យប្រើប្រាស់ស្នាមសង្វារពាក់កណ្ដាលៗ និងការប្រៀបធៀបអ្នកចូលរួមផ្ទៃក្នុង។ ផលិតផលត្រូវបានប្រើប្រាស់ចំនួន ២ ដងក្នុងមួយថ្ងៃក្នុងរយៈពេល ៨ សប្តាហ៍ ដោយមិនមានការធ្វើម៉ាស្សាបន្ថែមនៅលើតំបន់គោលដៅទេ។ ការប្រើប្រាស់ត្រូវបានធ្វើឡើងក្រោមការត្រួតពិនិត្យតាមចន្លោះះពេលទៀងទាត់។ ការវាយតម្លៃបានធ្វើឡើងនៅសប្ដាហ៍ទី ០, ២, ៤ និង ៨។ ប៉ារ៉ាម៉ែត្រស្នាមសម្លាកផ្សេងៗគ្នាដូចបានកំណត់នៅក្នុងមាត្រដ្ឋានវាយតម្លៃស្នាមសម្លាកអ្នកចូលរួមនិងអ្នកសង្កេត (POSAS) ត្រូវបានវាយតម្លៃ។

លទ្ធផល

ប្រេង ថែរក្សាស្បែកបាយអូ-អយមានប្រសិទ្ធភាពក្នុងការព្យាបាលស្នាមសង្វារ។ លទ្ធផលដែលសំខាន់តាមស្ថិតិត្រូវបានទទួលបន្ទាប់ពីរយៈពេលតែ ២ សប្តាហ៍ប៉ុណ្ណោះ (ថ្ងៃទី ១៥) ជាក់ស្តែងនៅក្នុងអ្នកចូលរួមចំនួន ៩៥% ។ ៨ សប្តាហ៍ក្រោយមក (ថ្ងៃទី ៥៧) អ្នកចូលរួមចំនួន ១០០% បានបង្ហាញពីភាពប្រសើរឡើង ដោយការប្រសើរឡើងនេះមានទំហំច្រើនជាងពីរដងនៅរយៈពេល ២ សប្តាហ៍។ ភាពប្រសើរឡើងជាបន្តបន្ទាប់នៃ POSAS ក្នុងរយៈពេលនៃការសិក្សា។

ការសាកល្បងព្យាបាលពណ៌ស្បែកមិនស្មើគ្នា

មជ្ឈមណ្ឌលធ្វើតេស្ត

Thomas J. Stephens & Associates, Inc., Texas, សហរដ្ឋអាមេរិក។

វត្ថុបំណង

ដើម្បី​វាយតម្លៃពីប្រសិទ្ធផលរបស់ ប្រេង ថែរក្សាស្បែកបាយអូ-អយក្នុងការ​ព្យាបាលពណ៌ស្បែកមិនស្មើគ្នា និងស្នាមជាំ នៅពេលប្រើ​ប្រាស់ដោយស្ត្រីដែលមាន​ស្បែក (ជ្រីវជ្រួញ) ​ដែលរលាកស្បែកដោយកម្ដៅថ្ងៃពីកម្រិតតិចរហូត​ ដល់មធ្យមលើ​ផ្ទៃមុខ និង​ក​ ។

សំណាក

អ្នកចូលរួម៖ អ្នកចូលរួមជាស្ត្រីចំនួន ៦៧ នាក់ដែលមានប្រភេទស្បែក Fitzpatrick ផ្សេងៗគ្នាដែលត្រូវបានកំណត់តាមគ្លីនិកថាមានការរលាកស្បែកដោយកម្ដៅថ្ងៃពីស្រាលទៅមធ្យមនៅលើមុខនិងក។ ក្រុមអ្នកទទួលការព្យាបាល ដោយប្រើប្រេង ថែរក្សាស្បែកបាយអូ-អយ រួមមានចំនួន ៣៥ នាក់ និងក្រុមអ្នកចូលរួមមិនទទួលការព្យាបាលរួមមាន ៣២ នាក់។ អាយុអ្នកចូលរួម៖ ៣០–៧០ ឆ្នាំ។

វិធីសាស្ត្រ

ការសិក្សាដោយចៃដន្យ មានការគ្រប់គ្រង អ្នកវាយតម្លៃប្រសិទ្ធភាពសម្ងាត់។ អ្នកចូលរួមបានចូលរួមក្នុងការវាយតម្លៃត្រួតពិនិត្យដំបូង បន្ទាប់ពីរយៈពេលលាងសម្អាតបាន ១ សប្តាហ៍។ ផលិតផលត្រូវបានលាបលើមុខ និងកចំនួនពីរដងក្នុងមួយថ្ងៃ រយៈពេល ១២ សប្តាហ៍។ ការប្រើប្រាស់ត្រូវបានធ្វើឡើងក្រោមការត្រួតពិនិត្យនៅពេលណាត់ជួបលើកទីមួយ។ ការវាយតម្លៃគ្លីនិកធ្វើឡើងនៅសប្ដាហ៍ទី ០, ២, ៤, ៨ និង ១២។ អ្នកចូលរួមត្រូវបានចាត់ថ្នាក់តាមបែបគ្លីនិកដោយឡែកពីគ្នាសម្រាប់ពណ៌ស្បែកមិនស្មើគ្នា និងស្នាមជាំនៅលើមុខ និងក។

លទ្ធផល

ប្រេង ថែរក្សាស្បែកបាយអូ-អយ មានប្រសិទ្ធភាពក្នុងការព្យាបាលពណ៌ស្បែកមិនស្មើគ្នា និងស្នាមជាំនៅលើស្បែក (ជ្រីវជ្រួញ) រលាកស្បែកដោយកម្ដៅថ្ងៃ។ ៤ សប្តាហ៍ក្រោយមក លទ្ធផលសំខាន់តាមស្ថិតិត្រូវបានសម្រេចសម្រាប់ប៉ារ៉ាម៉ែត្រទាំងពីរនៅលើមុខ និងក។ ១២ សប្តាហ៍ក្រោយមក អ្នកចូលរួមចំនួន ៨៦% នៅក្នុងក្រុមអ្នកទទួលការព្យាបាលដោយប្រើ ប្រេង ថែរក្សាស្បែកបាយអូ-អយ បានបង្ហាញពីភាពប្រសើរឡើងយ៉ាងសំខាន់តាមស្ថិតិនូវពណ៌ស្បែកមិនស្មើគ្នានៅលើមុខ អ្នកចូលរួមចំនួន ៧១% ដែលមានស្នាមជាំនៅលើផ្ទៃមុខ អ្នកចូលរួមចំនួន ៦៩% ដែលមានពណ៌ស្បែកមិនស្មើគ្នានៅលើក និង ៦០% ដែលមានស្នាមជាំនៅលើក។

ការសាកល្បងព្យាបាលស្បែកជ្រីវជ្រួញ

មជ្ឈមណ្ឌលធ្វើតេស្ត

Thomas J. Stephens & Associates, Inc., Texas, សហរដ្ឋអាមេរិក។

ការសិក្សាទី ១៖ មុខ និងក

វត្ថុបំណង

ដើម្បី​វាយតម្លៃពីប្រសិទ្ធផលរបស់​ ប្រេង ថែរក្សាស្បែកបាយអូ-អយ នៅពេលប្រើ​ប្រាស់ដោយស្ត្រីដែលមាន​ស្បែក (ជ្រីវជ្រួញ) ​ដែលរលាកស្បែកដោយកម្ដៅថ្ងៃពីកម្រិតតិចរហូត​ ដល់មធ្យមលើ​ផ្ទៃមុខ និង​ក​ ។

សំណាក

អ្នកចូលរួម៖ អ្នកចូលរួមជាស្ត្រីចំនួន ៦៧ នាក់ដែលមានប្រភេទស្បែក Fitzpatrick ផ្សេងៗគ្នាដែលត្រូវបានកំណត់តាមគ្លីនិកថាមានការរលាកស្បែកដោយកម្ដៅថ្ងៃពីស្រាលទៅមធ្យមនៅលើមុខនិងក។ ក្រុមអ្នកទទួលការព្យាបាល ដោយប្រើប្រេង ថែរក្សាស្បែកបាយអូ-អយ រួមមានចំនួន ៣៥ នាក់ និងក្រុមអ្នកចូលរួមមិនទទួលការព្យាបាលរួមមាន ៣២ នាក់។ អាយុអ្នកចូលរួម៖ ៣០–៧០ ឆ្នាំ។

វិធីសាស្ត្រ

ការសិក្សាដោយចៃដន្យ មានការគ្រប់គ្រង អ្នកវាយតម្លៃប្រសិទ្ធភាពសម្ងាត់។ អ្នកចូលរួមបានចូលរួមក្នុងការវាយតម្លៃត្រួតពិនិត្យដំបូង បន្ទាប់ពីរយៈពេលលាងសម្អាតបាន ១ សប្តាហ៍។ ផលិតផលត្រូវបានលាបលើមុខ និងកចំនួនពីរដងក្នុងមួយថ្ងៃ រយៈពេល ១២ សប្តាហ៍។ ការប្រើប្រាស់ត្រូវបានធ្វើឡើងក្រោមការត្រួតពិនិត្យនៅពេលណាត់ជួបលើកទីមួយ។ ការវាយតម្លៃគ្លីនិកត្រូវបានធ្វើឡើងនៅសប្ដាហ៍ទី ០, ២, ៤, ៨ និង ១២។ អ្នកចូលរួមត្រូវបានចាត់ថ្នាក់តាមបែបគ្លីនិកដោយឡែកពីគ្នានៅលើមុខ និងកសម្រាប់ប៉ារ៉ាម៉ែត្រប្រសិទ្ធភាពដូចខាងក្រោម៖ លក្ខណៈជារួម សរសៃឆ្មារៗ ភាពជ្រីវជ្រួញខ្លាំង ស្នាមជាំ ពណ៌ស្បែកមិនស្មើគ្នា មើលឃើញគគ្រើម/រលោង ស្ទាប់ទៅរាងគគ្រើម/រលោង លក្ខណៈរឹងមាំ និងភាពភ្លឺថ្លា (ភាពស្រអាប់)។

លទ្ធផល

ប្រេង ថែរក្សាស្បែកបាយអូ-អយ មានប្រសិទ្ធផលក្នុងការព្យាបាលលក្ខណៈជារួមនៃស្បែក (ជ្រីវជ្រួញ) រលាកស្បែកដោយកម្ដៅថ្ងៃ។ ៨ សប្តាហ៍ក្រោយមក លទ្ធផលសំខាន់តាមស្ថិតិត្រូវបានសម្រេចសម្រាប់ប៉ារ៉ាម៉ែត្រប្រសិទ្ធផលដែលវាយតម្លៃតាមបែបគ្លីនិកទាំងអស់។ ១២ សប្តាហ៍ក្រោយមក អ្នកចូលរួមចំនួន ៩៤% នៅក្នុងក្រុមអ្នកទទួលការព្យាបាលដោយប្រើ ប្រេង ថែរក្សាស្បែកបាយអូ-អយ បានបង្ហាញពីភាពប្រសើរឡើងយ៉ាងសំខាន់តាមស្ថិតិលើលក្ខណៈរួមនៅលើមុខ ហើយអ្នកចូលរួមចំនួន ៨០% បានបង្ហាញពីភាពប្រសើរឡើងយ៉ាងសំខាន់តាមស្ថិតិលើលក្ខណៈរួមនៅលើក។

ការសិក្សាទី ២៖ រាងកាយ

វត្ថុបំណង

ដើម្បី​វាយតម្លៃពីប្រសិទ្ធផលរបស់​ ប្រេង ថែរក្សាស្បែកបាយអូ-អយ នៅពេលប្រើ​ប្រាស់នៅលើល្បែងដើមទ្រូង ស្បែកជើងផ្នែកខាងក្រោម និងស្បែកដៃដោយស្ត្រីដែលមាន​ស្បែក (ជ្រីវជ្រួញ) ​ដែលរលាកស្បែកដោយកម្ដៅថ្ងៃពីកម្រិតតិចរហូត​ ដល់មធ្យម។

សំណាក

អ្នកចូលរួម៖ អ្នកចូលរួមជាស្ត្រីចំនួន ៦៧ នាក់ដែលមានប្រភេទស្បែក Fitzpatrick ផ្សេងៗគ្នាដែលត្រូវបានកំណត់តាមគ្លីនិកថាមានការរលាកស្បែកដោយកម្ដៅថ្ងៃពីស្រាលទៅមធ្យមនៅលើមុខនិងក។ ក្រុមអ្នកទទួលការព្យាបាល ដោយប្រើប្រេង ថែរក្សាស្បែកបាយអូ-អយ រួមមានចំនួន ៣៥ នាក់ និងក្រុមអ្នកចូលរួមមិនទទួលការព្យាបាលរួមមាន ៣២ នាក់។ អាយុអ្នកចូលរួម៖ ៣០–៧០ ឆ្នាំ។

វិធីសាស្ត្រ

ការសិក្សាដោយចៃដន្យ មានការគ្រប់គ្រង អ្នកវាយតម្លៃប្រសិទ្ធភាពសម្ងាត់។ អ្នកចូលរួមបានចូលរួមក្នុងការវាយតម្លៃត្រួតពិនិត្យដំបូង បន្ទាប់ពីរយៈពេលលាងសម្អាតបាន ១ សប្តាហ៍។ ផលិតផលត្រូវបានលាបលើល្វែងដើមទ្រូង ជើងផ្នែកខាងក្រោម និងដៃពីរដងក្នុងមួយថ្ងៃ រយៈពេល ១២ សប្តាហ៍។ ការប្រើប្រាស់ត្រូវបានធ្វើឡើងក្រោមការត្រួតពិនិត្យនៅពេលណាត់ជួបលើកទីមួយ។ ការវាយតម្លៃគ្លីនិកត្រូវបានធ្វើឡើងនៅសប្ដាហ៍ទី ០, ២, ៤, ៨ និង ១២។ អ្នកចូលរួមត្រូវបានវាយតម្លៃតាមបែបគ្លីនិកដោយឡែកពីគ្នានៅលើល្វែងដើមទ្រូង ជើងផ្នែកខាងក្រោម និងដៃសម្រាប់ប៉ារ៉ាម៉ែត្រប្រសិទ្ធផលដូចខាងក្រោមនេះ៖

លទ្ធផល

ប្រេង ថែរក្សាស្បែកបាយអូ-អយ មានប្រសិទ្ធភាពក្នុងការព្យាបាលលក្ខណៈជារួមនៃស្បែក (ជ្រីវជ្រួញ) រលាកស្បែកដោយកម្ដៅថ្ងៃនៅលើដងខ្លួន។ ៤ សប្តាហ៍ក្រោយមក លទ្ធផលសំខាន់តាមស្ថិតិត្រូវបានសម្រេចសម្រាប់ប៉ារ៉ាម៉ែត្រប្រសិទ្ធផលដែលវាយតម្លៃតាមបែបគ្លីនិកទាំងអស់។ ១២ សប្តាហ៍ក្រោយមក អ្នកចូលរួមចំនួន ៨៩% ដែលស្ថិតនៅក្នុងអ្នកទទួលការព្យាបាលដោយប្រើ ប្រេង ថែរក្សាស្បែកបាយអូ-អយ បានបង្ហាញពីភាពប្រសើរឡើងយ៉ាងសំខាន់តាមស្ថិតិនៅក្នុងលក្ខណៈជារួមនៃល្វែងដើមទ្រូង ជើងផ្នែកខាងក្រោម និងដៃ។

ការសាកល្បងព្យាបាលស្បែកដែលខ្វះទឹក

មជ្ឈមណ្ឌលធ្វើតេស្ត

មន្ទីពិសោធន៍អាភាជីវសាស្ត្រនៃសាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​ អាហ្រិ្វក​ខាងត្បូង។

ការសិក្សាទី ១៖ ស្រទាប់ខាងក្រៅនៃស្បែក និងមុខងារបង្អាក់

វត្ថុបំណង

ដើម្បីវាយតម្លៃអំពីលទ្ធផលនៃការលាបប្រេង ថែរក្សាស្បែកបាយអូ-អយ® តែមួយមុខដើម្បីកែលម្អសំណើមនៃស្រទាប់ស្បែក (SC) និងមុខងារការពាររបាំងស្បែក។

សំណាក

អ្នកចូលរួម៖ អ្នកចូលរួមជាស្ត្រីចំនួន ៤០ នាក់ដែលមានប្រភេទស្បែក Fitzpatrick ផ្សេងៗ។ កន្លែងសាកល្បង៖ ផលិតផលសាកល្បងត្រូវបានប្រើប្រាស់លើកំភួនដៃខាងក្នុងរបស់អ្នកចូលរួមទាំងអស់។ អាយុអ្នកចូលរួម៖ ២៥–៦៥ ឆ្នាំ។

វិធីសាស្ត្រ

ការវាយតម្លៃអំពីជាតិទឹកលើស្បែកដោយប្រើប្រដាប់វាស់ស្បែកជាវិធានចម្បង ការវាយតម្លៃអំពីមុខងារបង្អាក់ដោយប្រើប្រដាប់វាស់រំហួតជាវិធានបន្ទាប់បន្សំ។ អ្នកចូលរួមបានលាងកំភួនដៃរបស់ខ្លួនជាមួយសាប៊ូ ២ ម៉ោងមុនពេលវាស់វែងដើម្បីឱ្យស្បែកស្ងួត។ ការវាស់វែងឧបករណ៍មូលដ្ឋានត្រូវបានធ្វើឡើង។ ​បន្ទាប់មក ប្រេង ថែរក្សាស្បែកបាយអូ-អយ និងប្រេងយោងត្រូវបានលាបលើកន្លែងដាច់ដោយឡែកនៅលើកំភួនដៃខាងក្នុងនៃអ្នកចូលរួមទាំងអស់។ ការវាស់វែងត្រូវបានធ្វើឡើងម្តងទៀតភ្លាមៗបន្ទាប់ពីការលាបផលិតផល ហើយ ២ ម៉ោងក្រោយមកវាស់ទៀត នៅមុន និងក្រោយពេលជូតជម្រះផលិតផលនេះ។ កន្លែងមិនបានព្យាបាលដែលមានការគ្រប់គ្រងក៏ត្រូវបានវាស់គ្រប់ពេលវេលាផងដែរ។

លទ្ធផល

បន្ទាប់ពីលាបភ្លាម ប្រេងទាំងពីរបានកាត់បន្ថយការបាត់បង់ជាតិទឹកលើស្បែក (TEWL) ដោយធៀបទៅនឹងក្រុមអ្នកចូលរួមដែលបានទទួលការព្យាបាល។ កំណើនតម្លៃសមត្ថភាពនៃស្បែកនៅត្រង់ចំណុចពេលវេលាមុនការជូតជម្រះរយៈពេល ២ ម៉ោងបានបង្ហាញពីការបង្កើនជាតិទឹកក្នុងស្បែកសម្រាប់ប្រេងទាំងពីរប្រភេទនេះ។ ពីរម៉ោងក្រោយមក បន្ទាប់ពីជូតសម្អាតជាតិប្រេងទាំងនេះចេញពីផ្ទៃស្បែក ប្រេង ថែរក្សាស្បែកបាយអូ-អយ បានបង្ហាញនូវតម្លៃ TEWL កើនឡើងបន្ថែមទៀត ដោយធៀបទៅនឹងប្រេងយោង ដែលបង្ហាញពីកំណើននៃការបញ្ចេញសំណើម ហើយដូច្នេះជាតិទឹកក្នុងស្បែកមានការកើនឡើង។

ការសិក្សាទី ២៖ លក្ខណៈនៃស្បែកស្ងួត

វត្ថុបំណង

វាយ​តម្លៃអំពីឥទ្ធិលពលនៃការប្រើប្រាស់ ​ប្រេង ថែរក្សាស្បែកបាយអូ-អយ ពីរដង​ក្នុងមួយថ្ងៃជា​រៀងរាល់ថ្ងៃ ដើម្បីបង្កើនសំណើមស្បែក និង​ព្យាបាលស្បែកស្ងួត។

សំណាក

អ្នកចូលរួម៖ អ្នកចូលរួមជាស្ត្រីចំនួន ២៥ នាក់ដែលបង្ហាញតាមបែបគ្លីនិកអំពីស្បែកស្ងួត ឬស្ងួតខ្លាំងនៅកម្រិតនៃកំភួនជើងខាងក្រៅ។ កន្លែងសាកល្បង៖ ផលិតផលសាកល្បងបានលាបលើជើងខាងក្រៅផ្នែកខាងក្រោមរបស់អ្នកចូលរួម ទាំងអស់។ អាយុអ្នកចូលរួម៖ ២៥–៦៥ ឆ្នាំ។

វិធីសាស្ត្រ

សាប៊ូត្រូវបានប្រើដើម្បីធ្វើឱ្យស្បែកស្ងួតក្នុងរយៈពេល ៧ ថ្ងៃ។ ប្រេង ថែរក្សាស្បែក ប្រេង ថែរក្សាស្បែកបាយអូ-អយ និងប្រេងយោងមួយត្រូវបានលាបពីរដងក្នុងមួយថ្ងៃ។ ការវាយតម្លៃស្បែកត្រូវបានធ្វើឡើងនៅថ្ងៃទី ១ និងទី ៣ ។ ការវាយតម្លៃផ្ទាល់ភ្នែកត្រូវបានអនុវត្តដោយអ្នកវាយតម្លៃផ្ទាល់ភ្នែកដែលមានការបណ្តុះបណ្តាលដោយប្រើអំពូលពង្រីក ២x ។ ទីតាំងក្រុមអ្នកចូលរួមដែលមិនបានទទួលការព្យាបាលក៏ត្រូវបានវាយតម្លៃគ្រប់ចំណុចពេលវេលាផងដែរ។

លទ្ធផល

ប្រេង ថែរក្សាស្បែកបាយអូ-អយ និងប្រេងយោងបានព្យាបាលភាពស្ងួតនៃស្បែក ដោយធៀបទៅនឹងក្រុមអ្នកចូលរួមដែលមិនបានទទួលការព្យាបាល។ ប្រេង ថែរក្សាស្បែកបាយអូ-អយ មានប្រសិទ្ធភាពខ្ពស់ជាងតាមស្ថិតិនៅថ្ងៃទី ៣។ ភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នៃលក្ខណៈរូបនៃតំបន់ស្បែកដែលបានព្យាបាលដោយ ប្រេង ថែរក្សាស្បែកបាយអូ-អយ បានបញ្ជាក់ពីប្រសិទ្ធភាពរបស់វាក្នុងការព្យាបាលស្បែកស្ងួត។

លទ្ធផលសិក្សារួម

ភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នៃលក្ខណៈរូបរបស់ស្បែកស្ងួតដែលបានព្យាបាលដោយប្រើប្រេង ថែរក្សាស្បែកបាយអូ-អយ នៅក្នុងការសិក្សាទី ២ បញ្ជាក់ពីប្រសិទ្ធភាពរបស់វាក្នុងការព្យាបាលស្បែកស្ងួត និងស្បែកដែលខ្វះជាតិទឹក។ នេះត្រូវបានគាំទ្របន្ថែមជាមួយនឹងការធ្វើឱ្យប្រសើរឡើងនៅក្នុងមុខងារបង្អាក់ស្រទាប់ខាងក្រៅនៃស្បែក និងសមត្ថភាពរបស់ស្បែកនៅក្នុងការសិក្សាទាំងពីរនេះ។

ការធ្វើតេស្តស្បែកងាយរងប្រតិកម្ម

មជ្ឈមណ្ឌលធ្វើតេស្ត

Complife Italia S.r.l, ប្រទេសអ៊ីតាលី។

វត្ថុបំណង

ដើម្បីវាយតម្លៃអំពីលទ្ធភាពនៃ ប្រេង ថែរក្សាស្បែកបាយអូ-អយ ក្នុងការបណ្តាលឱ្យមានការរមាស់ស្បែក។

សំណាក

អ្នកចូលរួម៖ អ្នកចូលរួមចំនួន ២៥ នាក់ដែលមានស្រី ១៩ នាក់ និងប្រុស ៦ នាក់ សុទ្ធតែមានស្បែកងាយរងប្រតិកម្ម ដោយផ្អែកលើការធ្វើតេស្តរកជាតិឡាទិកអាស៊ីដ។ អាយុអ្នកចូលរួម៖ ១៨–៧០ ឆ្នាំ។

វិធីសាស្ត្រ

ការសិក្សាដោយចៃដន្យ និងមានការគ្រប់គ្រង។ តំបន់ពីរត្រូវបានវាយតម្លៃ៖ តំបន់ដែលត្រូវគ្រប់គ្រងអវិជ្ជមាន (ទឹកគ្មានជាតិរ៉ែ) និងតំបន់ដែលលាប ប្រេង ថែរក្សាស្បែកបាយអូ-អយ។ ផលិតផលសាកល្បងត្រូវបានលាបនៅផ្នែកខាងក្រោយដៃអ្នកចូលរួមរយៈពេល ៤៨ ម៉ោងដោយប្រើ Finn Chamber®។ ប្រតិកម្ម​ស្បែក​ត្រូវ​បាន​​វាយ​តម្លៃ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​គ្រូពេទ្យ​ជំនាញរោគ​សើស្បែក ដើម្បី​វាយតម្លៃអំពីការរមាស់ស្បែកបឋម​នៅ​រយៈពេល ១៥ នាទី ១ ម៉ោង និង ២៤ ម៉ោង​បន្ទាប់​ពី​បកបន្ទះតេស្ត​ចេញ។ ប្រតិកម្មស្បែកត្រូវបានវាយតម្លៃលើមាត្រដ្ឋានពី ០-៤ (ដោយ ០ មិនមានភាពក្រហមស្បែក ការហើម ឬការរមាស់ស្បែកប្រភេទផ្សេងទៀត និង ៤ គឺភាពក្រហមស្បែក និងហើមធ្ងន់ធ្ងរ ដែលបង្ហាញពីលក្ខណៈក្រហមជាំ និងការហើមហួសពីតំបន់ដែលបានលាប)។

លទ្ធផល

ភាពធន់របស់ស្បែកដោយសារការប្រើ ប្រេង ថែរក្សាស្បែកបាយអូ-អយ ត្រូវបានចាត់ទុកថា 'មិនរមាស់'។

ការធ្វើតេស្តដែលមិនបង្កស្នាមអុជខ្មៅ

មជ្ឈមណ្ឌលធ្វើតេស្ត

Complife Italia S.r.l, ប្រទេសអ៊ីតាលី។

វត្ថុបំណង

ដើម្បីធ្វើតេស្តមើលថាតើ ប្រេង ថែរក្សាស្បែកបាយអូ-អយ ទំនងជានឹងបណ្ដាលឲ្យកើតមុន និងស្នាមអុជខ្មៅ (មុនមុខ) ដែរឬទេ។

សំណាក

អ្នកចូលរួម៖ អ្នកចូលរួមចំនួន ២០ នាក់; ស្ត្រី​ ១៤ នាក់ និង​បុរស​ ៦ នាក់​ដែលមានប្រភេទស្បែក Fitzpatrick ដែលជាស្បែកងាយកើតមុន។ អាយុអ្នកចូលរួម៖ ១៨–៦៥ ឆ្នាំ។

វិធីសាស្ត្រ

ការសិក្សាដោយចៃដន្យ និងមានការគ្រប់គ្រង។ ផលិតផលនេះត្រូវបានលាបនៅលើថាសនៃក្រដាសតម្រងបិទនៅតំបន់ខ្នងផ្នែកខាងលើរបស់អ្នកចូលរួម។ បន្ទះតេស្តត្រូវបានទុកចោលរយៈពេលពី ៤៨ ទៅ ៧២ ម៉ោង បានបកចេញ ហើយបិទម្តងទៀត។ បន្ទះតេស្តសរុបចំនួន ១២ ត្រូវបានបិទពីលើរយៈពេល ៤ សប្តាហ៍ជាប់គ្នា។ តំបន់ចំនួនបីត្រូវបានវាយតម្លៃដោយធៀបការគ្រប់គ្រងអវិជ្ជមាន (ទឹកដែលគ្មានជាតិរ៉ែ) ផលិតផលសាកល្បង (ប្រេង ថែរក្សាស្បែកបាយអូ-អយ) និងការត្រួតពិនិត្យវិជ្ជមាន (ឡាណូលីន អាល់កុលដែលជាផលិតផលបំបាត់ស្នាមអុជខ្មៅដ៏ល្បី)។ ប្រតិកម្មស្បែកត្រូវបានវាយតម្លៃតាមគ្លីនិកក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យជំនាញរោគសើស្បែករយៈពេល ១៥ នាទីបន្ទាប់ពីបកបន្ទះតេស្តនីមួយៗចេញដើម្បីប្រៀបធៀបវត្តមាននៃស្នាមអុជខ្មៅ មុននិងក្រោយពេលប្រើផលិតផលនីមួយៗ។

លទ្ធផល

ប្រេង ថែរក្សាស្បែកបាយអូ-អយ ត្រូវបានរកឃើញថាជាសារធាតុមិនបង្កស្នាមអុជខ្មៅ។ កន្លែងដែលលាប ប្រេង ថែរក្សាស្បែកបាយអូ-អយ មិនមានភាពខុសប្លែកគ្នាខ្លាំងចំពោះតំបន់គ្រប់គ្រងអវិជ្ជមាននោះទេ។ មុនដែលកើតឡើងដោយការគ្រប់គ្រងវិជ្ជមាន។

ការសិក្សាអំពីការស្រូបចូល

មជ្ឈមណ្ឌលធ្វើតេស្ត

វិទ្យាស្ថានស្រាវជ្រាវរោគសើស្បែកអនុវត្តន៍ proDERM ទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់

ការសិក្សាទី ១៖ អ្នកវាយតម្លៃដែលបានបណ្តុះបណ្តាល

វត្ថុបំណង

ដើម្បីវាយតម្លៃអត្រានៃការស្រូបចូលរបស់ ប្រេង ថែរក្សាស្បែកបាយអូ-អយ បន្ទាប់ពីប្រើប្រាស់តាមស្តង់ដារ និងការត្រដុសបញ្ចូល។

សំណាក

អ្នកចូលរួម៖ អ្នកវាយតម្លៃដែលបានបណ្តុះបណ្តាលចំនួន ២២ នាក់ ស្រី ២១​នាក់ និង​ប្រុស ១ នាក់។ កន្លែងសាកល្បង៖ ផលិតផលសាកល្បងត្រូវបានប្រើប្រាស់នៅលើកំភួនដៃខាងក្នុងរបស់អ្នកវាយតម្លៃទាំងអស់។ អាយុអ្នកចូលរួម៖ ១៨–៧០ ឆ្នាំ។

វិធីសាស្ត្រ

ការសិក្សាដែលមិនដឹងទាំងសងខាង ដោយចៃដន្យ និងមានការគ្រប់គ្រង។ ប្រេង ថែរក្សាស្បែកបាយអូ-អយ និងប្រេងយោងមួយត្រូវបានលាបនៅត្រង់កន្លែងធ្វើតេស្តដែលបានកំណត់នៅលើកំភួនដៃខាងក្នុងនៃអ្នកវាយតម្លៃ។ អ្នកវាយតម្លៃបានធ្វើចលនាបង្វិល ១០០ ជុំក្នុងល្បឿនដែលបានកំណត់។ បន្ទាប់មក អ្នកវាយតម្លៃបានវាយតម្លៃការស្រូបចូលនូវផលិតផលនេះនៅលើមាត្រដ្ឋាន ៥ ចំណុចចាប់ពី 'ការស្រូបចូលយឺតខ្លាំង' ទៅ 'ការស្រូបចូលលឿនខ្លាំង' ។ ការវាស់វែងដោយប្រើប្រដាប់វាស់ស្បែកដើម្បីវាយតម្លៃបរិមាណប្រេងនៅលើស្បែកត្រូវបានធ្វើឡើងនៅចំណុចពេលវេលាចំនួនពីរ នៅមុនពេលប្រើប្រាស់ និង ២ នាទីបន្ទាប់ពីប្រើប្រាស់ប្រេងនេះ។

លទ្ធផល

ការស្រូបប្រេង ថែរក្សាស្បែកបាយអូ-អយ ទៅក្នុងស្បែកត្រូវបានវាយតម្លៃថា 'លឿនខ្លាំង' ឬ 'លឿន' ដោយអ្នកវាយតម្លៃភាគច្រើន (៧៧.៣%)។ លទ្ធផលនេះ​ត្រូវបានបញ្ជាក់តាមរយៈការវាស់វែងឧបករណ៍ដោយ​ប្រើអំណានប្រដាប់វាស់ជាតិខ្លាញ់នៅចំណុចពេលវេលាទី២ ដែលបង្ហាញ​ថា បរិមាណប្រេង បាយអូ-អយ ដែលនៅសល់​លើស្បែកមានកម្រិតទាបជាងច្រើនដោយធៀបជាមួយប្រេងយោង។

ការសិក្សាទី ២៖ ក្រុមអ្នកប្រើប្រាស់

វត្ថុបំណង

ដើម្បីវាយតម្លៃអត្រានៃការស្រូបចូលរបស់ ប្រេង ថែរក្សាស្បែកបាយអូ-អយ បន្ទាប់ពីប្រើប្រាស់តាមស្តង់ដារ និងការត្រដុសបញ្ចូល។

សំណាក

អ្នកចូលរួម៖ អ្នកចូលរួមចំនួន ១០០ នាក់ ស្រី ៩៧ ​នាក់ និង​ប្រុស ៣ នាក់។ កន្លែងសាកល្បង៖ ផលិតផលសាកល្បងត្រូវបានប្រើប្រាស់នៅលើកំភួនដៃខាងក្នុងរបស់អ្នកចូលរួមទាំងអស់។ អាយុអ្នកចូលរួម៖ ១៨–៧០ ឆ្នាំ។

វិធីសាស្ត្រ

ការសិក្សាដែលមិនដឹងទាំងសងខាង ដោយចៃដន្យ និងមានការគ្រប់គ្រង។ ប្រេង ថែរក្សាស្បែកបាយអូ-អយ និងប្រេងយោងមួយត្រូវបានលាបនៅត្រង់កន្លែងធ្វើតេស្តដែលបានកំណត់នៅលើកំភួនដៃខាងក្នុងនៃអ្នកចូលរួម។ អ្នកចូលរួមម្នាក់ៗបានត្រដុសផលិតផលសាកល្បងរយៈពេលមួយនាទី។ បន្ទាប់មក អ្នកចូលរួមបានវាយតម្លៃការស្រូបចូលនូវផលិតផលនេះនៅលើមាត្រដ្ឋាន ៥ ចំណុចចាប់ពី 'ការស្រូបចូលយឺតខ្លាំង' ទៅ 'ការស្រូបចូលលឿនខ្លាំង' ។

លទ្ធផល

ការស្រូបប្រេង ថែរក្សាស្បែកបាយអូ-អយ ទៅក្នុងស្បែកត្រូវបានវាយតម្លៃថា 'លឿនខ្លាំង' ឬ 'លឿន' ដោយអ្នកចូលរួមភាគច្រើន (៧២%)។

ការសិក្សាអំពីការធ្វើឲ្យស្ទះ

មជ្ឈមណ្ឌលធ្វើតេស្ត

ការសាកល្បងបានធ្វើឡើងដោយសាស្រ្តាចារ្យបណ្ឌិត J Wiechers នៅ Rigano Laboratories ក្រុង Milan ប្រទេស អ៊ីតាលី ។

វត្ថុបំណង

ដើម្បីវាយតម្លៃថាតើប្រេង ថែរក្សាស្បែកបាយអូ-អយ បង្ហាញពីកម្រិតនៃការធ្វើឲ្យស្ទះស្រដៀងគ្នាទៅនឹងរំអិលទារកនៅពេលកើត ដែរឬទេ។ រំអិលទារកនៅពេលកើតត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​គ្រឿងសម្អាង​ចាត់​ទុក​យ៉ាង​ទូលំទូលាយ​ថា​ជា 'ស្តង់ដារ​មាស' ក្នុង​ការ​ផ្តល់​សំណើម​ស្បែក​ដោយ​សារ​កម្រិតនៃការធ្វើឲ្យស្ទះដ៏ល្អ​របស់​វា។

វិធីសាស្ត្រ

បរិមាណទឹកកំណត់ត្រូវបានដាក់នៅក្នុងកាដែលគ្របដោយភ្នាសជ្រាបបានពាក់កណ្ដាលដែលមានឈ្មោះថា Vitro-Skin ដែលធ្វើត្រាប់តាមលក្ខណៈផ្ទៃស្បែករបស់មនុស្ស។ រំអិលទារកនៅពេលកើត និង ប្រេង ថែរក្សាស្បែកបាយអូ-អយ ត្រូវបានប្រើប្រាស់ក្នុងបរិមាណស្មើគ្នាលើភ្នាស ហើយអត្រានៃការបាត់បង់ទឹកពីកាចំពុះត្រូវបានវាស់តាមពេលវេលា។ នេះត្រូវបានប្រៀបធៀបជាមួយនឹងអត្រានៃការបាត់បង់ទឹកដោយមិនមានផលិតផលណាមួយស្ថិតនៅលើភ្នាសឡើយ។ អត្រាផ្ទេររំហួតទឹកសម្រាប់ផលិតផលនីមួយៗត្រូវបានគណនា និងបង្ហាញជា g/m²/h។

លទ្ធផល

ប្រេង ថែរក្សាស្បែកបាយអូ-អយ បានបង្ហាញកម្រិតនៃការធ្វើឲ្យស្ទះស្រដៀងគ្នាខ្លាំងទៅនឹងរំអិលទារកនៅពេលកើត, ដោយមានកំណត់ត្រា ២៣.៥ ធៀបនឹង ២៧.២ សម្រាប់រំអិលទារកនៅពេលកើត។

ការប្រើប្រាស់

របៀបប្រើប្រាស់

ប្រេង ថែរក្សាស្បែកបាយអូ-អយ គួរតែត្រូវបានម៉ាស្សាក្នុងចលនារាងជារង្វង់នៅលើផ្ទៃមុខ ឬរាងកាយ រហូតដល់ស្រូបយកបានពេញលេញ ។ យកល្អគួរប្រើប្រាស់តផលិតផលនេះពីរដងក្នុងមួយថ្ងៃ រយៈពេលយ៉ាងតិចបីខែ។ មិនគួរលាប ប្រេង ថែរក្សាស្បែកបាយអូ-អយ លើមុខរបួសដែលមិនទាន់សះ ឬស្បែករយះឡើយ។ គេប្រើវាសម្រាប់ជាគ្រឿងសម្អាងលាបផ្ទាល់ប៉ុណ្ណោះ។ វាមានសុវត្ថិភាពក្នុងការលាបនៅលើស្នាមសម្លាកភ្លាមបន្ទាប់ពីស្បែកខាងលើបានជាសះស្បើយពេញលេញ។ លទ្ធផលខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ប្រយ័ត្នកុំឲ្យប៉ះភ្នែក។ ប្រសិនបើចូលភ្នែកដោយចៃដន្យ ចូរប្រើទឹកលាងសម្អាតជាបន្ទាន់។ សូមរក្សារទុកឲ្យផុតពីដៃក្មេង។

រយៈពេលប្រើប្រាស់

ការសាកល្បងព្យាបាលផ្សេងៗដោយប្រើប្រេង ថែរក្សាស្បែកបាយអូ-អយ ត្រូវបានធ្វើឡើងក្នុងរយៈពេល ៨ សប្តាហ៍ និង ១២ សប្ដាហ៍ដោយទុកឱ្យគេវាយតម្លៃអំពីប្រសិទ្ធផលនៃផលិតផលនេះតាមពេលវេលា។ ការវិភាគតាមស្ថិតិបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់អំពីលក្ខណៈរបស់ស្បែកបន្ទាប់ពីប្រើប្រាស់បានពីសប្ដាហ៍ ហើយបង្ហាញថាការរីកចម្រើននេះត្រូវបានរក្សាទុក ឬបង្កើនសម្រាប់រយៈពេលនៃការសាកល្បង។ ប៉ុន្តែប្រេង ថែរក្សាស្បែកបាយអូ-អយ អាចត្រូវបានប្រើប្រាស់ជាប់រហូត។

ប្រើប្រាស់ស្របជាមួយទម្លាប់ថែរក្សាស្បែក

ដើម្បីឲ្យស្រូបចូលជាអតិបរមា គួរតែលាបប្រេង ថែរក្សាស្បែកបាយអូ-អយ លើស្បែកដែលបានសម្អាតរួច។ ការលាយប្រេង ថែរក្សាស្បែកបាយអូ-អយ ជាមួយនឹងផលិតផលផ្សេងទៀតដើម្បី 'ធ្វើឱ្យវាកាន់តែមានប្រសិទ្ធភាព' អាចប៉ះពាល់អវិជ្ជមានដល់ប្រសិទ្ធផលរបស់វា។ ប្រសិនបើលាបក្រែមផ្ដល់សំណើម ឡេការពារកម្ដៅថ្ងៃ ឬក្រែមលាបមុខផ្សេងទៀត ចូរលាបនៅពេលដែល ប្រេង ថែរក្សាស្បែកបាយអូ-អយ ត្រូវបានស្រូបចូលទៅក្នុងស្បែកទាំងស្រុង។ សម្រាប់ការលាបពាសពេញដងខ្លួន ចូរលាប ប្រេង ថែរក្សាស្បែកបាយអូ-អយ បន្ទាប់ពីងូតទឹករួច។

ប្រើ​ប្រាស់អំឡុងពេលមានផ្ទៃពោះ៖

ស្នាមសង្វារនៅពេលមានផ្ទៃពោះអាចលេចឡើងគ្រប់ទីកន្លែងនៅលើរាងកាយ ប៉ុន្តែទំនងជាលេចឡើងច្រើនបំផុតនៅលើពោះ ភ្លៅ ត្រគាក ខ្នងផ្នែកខាងក្រោម គូទ និងសុដន់។ ដើម្បីជួយទប់ស្កាត់ការបង្កើតស្នាមសង្វារនៅពេលមានផ្ទៃពោះ យកល្អគួរលាប ប្រេង ថែរក្សាស្បែកបាយអូ-អយ លើតំបន់ទាំងនេះពីរដងក្នុងមួយថ្ងៃ ចាប់ពីដើមត្រីមាសទី ១ រហូតដល់ឆ្លងទន្លេរួច។ ការលាប ប្រេង ថែរក្សាស្បែកបាយអូ-អយ ជាទៀងទាត់ក៏នឹងជួយកាត់បន្ថយស្បែករមាស់ និងស្បែកខ្សោះជាតិទឹកដែលពាក់ព័ន្ធនឹងស្រ្តីមានផ្ទៃពោះដែលមានការរមាស់ខ្លាំង។ គេក៏អាចប្រើប្រាស់វាដើម្បីព្យាបាលពណ៌ស្បែកមិនស្មើគ្នាដែលបណ្តាលមកពីការប្រែប្រួលអ័រម៉ូនដែលកើតឡើងនៅអំឡុងពេលមានផ្ទៃពោះផងដែរ។

វីតាមីន A និងផ្ទៃពោះ

ជាធម្មតា យកល្អស្ត្រីគួរតែកំណត់អាហារបំប៉នដែលមានផ្ទុកវីតាមីន A អំឡុងពេលមានផ្ទៃពោះ ដូច្នេះហើយអាចមានការព្រួយបារម្ភអំពីការប្រើប្រាស់ផលិតផលថែរក្សាស្បែកដែលមានផ្ទុកវីតាមីន A។ សារធាតុទាំងឡាយណាដែលលាបលើស្បែកគឺមានគ្រោះថ្នាក់តែប្រសិនបើសារធាតុនោះមានលើសពីកម្រិតកំណត់ជាតិពុលរបស់វា។ ដោយសារតែស្បែកជារបាំងយ៉ាងសំខាន់សម្រាប់ការពារការជ្រាបចូល នោះមានតែវីតាមីន A ដែលលាបលើស្បែកមួយភាគប៉ុណ្ណោះដែលចូលទៅក្នុងខ្លួន។ គណៈកម្មាធិការវិទ្យាសាស្ត្ររបស់គណៈកម្មការអឺរ៉ុបស្តីពីសុវត្ថិភាពអ្នកប្រើប្រាស់ (SCCS) បានវាយតម្លៃអំពីវីតាមីន A និងអេស្ទែររបស់វា នៅពេលប្រើប្រាស់ជាធាតុផ្សំគ្រឿងសម្អាង។ មតិរបស់ SCCS គឺថាការប្រើប្រាស់វីតាមីន A នៅក្នុងឡេលាបខ្លួន ដែលមានកំហាប់អតិបរមារហូតដល់ ០.០៥% នៃរ៉េទីណុលដែលសមមូលគឺមានសុវត្ថិភាព។ ប្រេង ថែរក្សាស្បែកបាយអូ-អយ រួមមានមីតាមីន A នៅក្នុងការបង្កើតរូបមន្តរបស់វានៅកម្រិតមួយទាបជាងកំហាប់អតិបរមាដែលអាចអនុញ្ញាតនេះឆ្ងាយណាស់សម្រាប់ឡេលាបខ្លួន ហើយអាចប្រើដោយសុវត្ថិភាពពេញមួយអំឡុងពេលមានផ្ទៃពោះ។ ដោយបន្ថែមវីតាមីន A ក្នុងកម្រិតទាប ប្រេង ថែរក្សាស្បែកបាយអូ-អយ ផ្តល់អត្ថប្រយោជន៍វីតាមីន A ដល់ស្ត្រីមានផ្ទៃពោះដោយគ្មានហានិភ័យសុវត្ថិភាពណាមួយឡើយ។

ប្រេងរ៉ូសម៉ារី និងផ្ទៃពោះ

ប្រេងរ៉ូសម៉ារីក្នុង​កំហាប់​ខ្ពស់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជាសារធាតុបង្កើនឈាមរដូវ ដែល​មាន​ន័យ​ថា​វា​មាន​សមត្ថភាព​បង្ក​ឱ្យ​មាន​ការ​មក​រដូវ និង​អាច​បណ្ដាលឲ្យសម្រាល​កូនមុនកំណត់។ នេះ​ជា​មូលហេតុ​ដែលអ្នកជំនាញប្រើក្លិនក្រអូប និងអ្នកជំនាញថ្នាំបុរាណដែលប្រើប្រេងរ៉ូសម៉ារីក្នុង​កំហាប់​ខ្ពស់ ហាមមិន​ឲ្យ​ប្រើ​វា​អំឡុងពេល​មាន​ផ្ទៃពោះ។ ប៉ុន្តែកំហាប់ប្រេងរ៉ូសម៉ារីនៅក្នុង ប្រេង ថែរក្សាស្បែកបាយអូ-អយ មានកម្រិតទាបខ្លាំងណាស់ ដូច្នេះហើយវាមានសុវត្ថិភាពក្នុងការប្រើប្រាស់អំឡុងពេលមានផ្ទៃពោះ។

ប្រើប្រាស់ពេលកំពុងបំបៅដោះកូន

ប្រេង ថែរក្សាស្បែកបាយអូ-អយ មានសុវត្ថភាពសម្រាប់ប្រើលើដងខ្លួនក្នុងពេលបំបៅដោះកូន ប៉ុន្តែហាមលាបវានៅលើក្បាលដោះ។ ទោះបីហាក់ដូចជាមិនមានផលប៉ះពាល់ក៏ដោយ ក៏ទារកតូចៗឆាប់មានប្រតិកម្មណាស់ និងមិនគួរលេប ប្រេង ថែរក្សាស្បែកបាយអូ-អយ ក្នុងមាត់ឡើយទោះបីក្នុងបរិមាណតិចតួចក៏ដោយ។

ប្រើប្រាស់លើទារកនិងកុមារ

ការប្រើប្រាស់ ប្រេង ថែរក្សាស្បែកបាយអូ-អយ លើកុមារក្រោមអាយុ ៣ ឆ្នាំមិនត្រូវបានគេវាយតម្លៃពីសុវត្ថិភាពនៅឡើយទេ។ បន្ទាប់ពីកើតបានពីរបីឆ្នាំដំបូង រាងកាយរបស់មនុស្សមានការប្រែប្រួលច្រើនដូចជាការអភិវឌ្ឍប្រព័ន្ធភាពស៊ាំជាដើម។ ដូច្នេះយកល្អគួរតែប្រើប្រាស់វាលើកុមារដែលមានអាយុចាប់ពី ៣ ឆ្នាំឡើងទៅប៉ុណ្ណោះ។ ផលិតផលនេះគួរតែប្រើប្រាស់ដោយប្រុងប្រយ័ត្នចំពោះកុមារ និងមិនគួរលាបនៅជិតភ្នែក ឬមាត់ឡើយ។

ប្រើប្រាស់ក្រោមកម្ដៅថ្ងៃ

ការសាកល្បងប្រើប្រាស់ ប្រេង ថែរក្សាស្បែកបាយអូ-អយ បង្ហាញថាផលិតផលនេះមិនបង្កលទ្ធភាព ឬបង្កើនការរលាកដោយកម្ដៅថ្ងៃឡើយ។ ដូច្នេះវាមានសុវត្ថិភាពក្នុងការប្រើប្រាស់នៅក្រោមពន្លឺថ្ងៃ ប៉ុន្តែផលិតផលនេះមិនផ្តល់ការការពារប្រឆាំងនឹងផលប៉ះពាល់ដែលគ្រោះថ្នាក់ដោយសារកាំរស្មី UVA និង UVB នៃពន្លឺព្រះអាទិត្យឡើយ ហើយដូច្នេះជាការសំខាន់ត្រូវប្រើប្រាស់វាឲ្យស្របជាមួយនឹងផលិតផលការពារពន្លឺថ្ងៃទូលំទូលាយជាមួយនឹងកត្តាការពារកម្តៅថ្ងៃ ( SPF) យ៉ាងតិច ៣០ ។

ប្រើនៅលើ ឬជិតភ្នាសរំអិល

ប្រេង ថែរក្សាស្បែកបាយអូ-អយ ត្រូវបានចាត់ថ្នាក់ថាមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ទាំងអស់ លើកលែងតែប៉ះពាល់ជាមួយភ្នាសរំអិលប៉ុណ្ណោះ។

ប្រើបាស់ស្របជាមួយការព្យាបាលដោយវិទ្យុសកម្ម ឬការព្យាបាលដោយប្រើគីមី

ប្រេង ថែរក្សាស្បែកបាយអូ-អយ ជាផលិតផលគ្រឿងសម្អាង។ អ្នកដែលកំពុងព្យាបាលដោយវិទ្យុសកម្ម ឬដោយគីមីគួរតែស្វែងរកការណែនាំពីអ្នកប្រកបវិជ្ជាជីវៈខាងវេជ្ជសាស្រ្តមុននឹងប្រើប្រាស់ផលិតផលនេះ។

ប្រើប្រាស់ជាមួយផលិតផលឱសថ

ប្រេង ថែរក្សាស្បែកបាយអូ-អយ ជាផលិតផលគ្រឿងសម្អាង។ សម្រាប់ដំបូន្មានស្ដីពីការប្រើប្រាស់ផលិតផលនេះទន្ទឹមគ្នាជាមួយផលិតផលឱសថ យកល្អបំផុតគេត្រូវពិគ្រោះជាមួយអ្នកប្រកបវិជ្ជាជីវៈខាងវេជ្ជសាស្រ្ត។

ប្រើលើស្បែកងាយរងប្រតិកម្ម

ប្រេង ថែរក្សាស្បែកបាយអូ-អយ អាចប្រើបាននៅលើស្បែកងាយរងប្រតិកម្ម។ នៅក្នុងការសិក្សាអំពីការរមាស់ស្បែកដែលធ្វើឡើងលើអ្នកចូលរួមចំនួន ២៥ នាក់ដែលមានអាយុពី ១៨ ទៅ ៦៥ ឆ្នាំដែលមានស្បែកងាយរងប្រតិកម្ម មិនមានអ្នកចូលរួមណាម្នាក់រជួបប្រទះនូវប្រតិកម្មមិនល្អចំពោះរូបមន្តនេះទេ។

ប្រើលើស្បែកដែលមានជាតិខ្លាញ់

ប្រេង ថែរក្សាស្បែកបាយអូ-អយ អាចប្រើបាននៅលើស្បែកដែលមានជាតិប្រេង។ នៅក្នុងការសាកល្បងដែលធ្វើឡើងលើអ្នកចូលរួមចំនួន ២០ នាក់ដែលមានអាយុពី ១៨ ដល់ ៦៥ ឆ្នាំដែលមានស្បែកងាយកើតមុន ប្រេង ថែរក្សាស្បែកបាយអូ-អយ ត្រូវបានគេរកឃើញថាមិនបង្កស្នាមអុជខ្មៅឡើយ។

ប្រើលើស្បែកដែលងាយកើតមុន

ប្រេង ថែរក្សាស្បែកបាយអូ-អយ អាចប្រើបាននៅលើស្បែកដែលងាយកើតមុន។ នៅក្នុងការសាកល្បងដែលធ្វើឡើងលើអ្នកចូលរួមចំនួន ២០ នាក់ដែលមានអាយុពី ១៨ ដល់ ៦៥ ឆ្នាំដែលមានស្បែកងាយកើតមុន ប្រេង ថែរក្សាស្បែកបាយអូ-អយ ត្រូវបានគេរកឃើញថាមិនបង្កស្នាមអុជខ្មៅឡើយ។ នៅក្នុងការសិក្សាអំពីស្នាមមុនដែលធ្វើឡើងលើអ្នកចូលរួមចំនួន ៤៤ នាក់ដែលមានអាយុពី ១៤ ដល់ ៣០ ឆ្នាំដែលមានស្នាមមុនថ្មីៗនៅលើផ្ទៃមុខ ការរាប់មុន និងលទ្ធផលនៃការវាស់ជាតិខ្លាញ់លើស្បែកបានបង្ហាញថាការ​ប្រើប្រាស់ ប្រេង ថែរក្សាស្បែកបាយអូ-អយ មិន​បង្ក​ឱ្យ​កើត​មុន ឬកើតមុនច្រើន ឬបង្កើនការបញ្ចេញជាតិខ្លាញ់ឡើយ។ ប៉ុន្តែយកល្អអ្នកដែលមានបញ្ហាមុន ត្រូវស្វែងរកការណែនាំពីអ្នកប្រកបវិជ្ជាជីវៈខាងវេជ្ជសាស្រ្តមុននឹងប្រើប្រាស់ ប្រេង ថែរក្សាស្បែកបាយអូ-អយ

ការបង្កើតស្នាមសម្លាក

ស្នាមសម្លាកគឺជាការរីកលូតលាស់នៃកូឡាសែន ដែលបង្កើតជាផ្នែកធម្មជាតិនៃដំណើរការព្យាបាលបន្ទាប់ពីមានរបួសលើស្បែក។ កូឡាសែនត្រូវបានផ្សំឡើងពីប្រូតេអ៊ីនធម្មជាតិដែលបង្កើតជាសមាសភាគសំខាន់នៃជាលិកាសន្ធានរបស់រាងកាយ។ នៅពេលមានរបួសលើស្បែក រាងកាយធ្វើសកម្មភាពយ៉ាងរហ័សតាមដែលអាចធ្វើទៅបាន ដើម្បីជួសជុលតំបន់ដែលរងផលប៉ះពាល់ ដោយផ្តោតលើការរស់រានមានជីវិតជាជាងការសះស្បើយដ៏ល្អឥតខ្ចោះ។ ការផលិតកូឡាសែនយ៉ាងរហ័សដើម្បីឆ្លើយតបទៅនឹងមុខរបួសគឺជាមូលហេតុនៃស្នាមសម្លាក។ ខណៈពេលដែលស្នាមសម្លាក់នឹងឆ្លងកាត់ការផ្លាស់ប្តូរជាច្រើននៅពេលវាពេញចំណាស់ វានឹងមិនរក្សាស្បែកនៅជុំវិញឲ្យមានកម្លាំងធម្មតាឡើយ។ ឫសសក់ និងក្រពេញញើសនៅកន្លែងដែលមានស្នាមសម្លាកនឹងមិនដុះមកវិញទេ។ ការបង្កើតស្នាមសម្លាកមានបួនដំណាក់កាលដូចខាងក្រោម៖

ដំណាក់កាលឃាត់ឈាម

ដំណាក់កាលនេះចាប់ផ្តើមភ្លាមបន្ទាប់ពីមានរបួស និងមានរយៈពេលពីរបីម៉ោង ដោយសារមុខរបួសព្យាយាមធ្វើឲ្យមានភាពធម្មតាឡើងវិញដោយបង្រួមសរសៃឈាមដើម្បីឃាត់ឈាម។ ក្នុងពេលដំណាលគ្នានេះ កោសិកាដែលរងរបួសបញ្ចេញប្រូតេអ៊ីនមួយចំនួនដើម្បីធ្វើឱ្យឈាមកក ដោយហេតុនេះវាបិទសរសៃឈាមដែលដាច់ និងកាត់បន្ថយការបាត់បង់ឈាម។

ដំណាក់កាលរលាក

ពណ៌ក្រហមនិងការហើមដែលលេចឡើងក្នុងរយៈពេលបីឬបួនថ្ងៃបន្ទាប់ពីការរងរបួសលើកដំបូងគឺជាសញ្ញាមើលឃើញមួយនៃការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ។ កោសិកាឈាមសបញ្ចេញសារធាតុគីមីដែលសម្អាតកម្ទេចកម្ទីនិងបាក់តេរីពីមុខរបួស។

ដំណាក់កាលរីកសាយ

ដំណាក់កាលនេះចាប់ផ្តើមនៅថ្ងៃទីបី ហើយបន្តប្រហែលបីសប្តាហ៍។ ដំណើរការបីផ្សេងគ្នាកើតឡើងក្នុងពេលដំណាលគ្នាក្នុងដំណាក់កាលនេះ ដើម្បីបិទ និងចងមុខរបួស៖ ក្រមរដំបៅ៖ ជាលិកាសន្ធាន (កោសិកាដែលទទួលខុសត្រូវក្នុងការសំយោគកូឡាសែន) លើការរីកសាយនៅកន្លែងមុខរបួស ដើម្បីបង្កើតកូឡាសែនយ៉ាងរហ័សដើម្បីបំពេញមុខរបួស។ Ephithelialisation: ស្រទាប់ស្បែកត្រូវបានបង្កើតឡើងដើម្បីគ្របពីលើស្នាមរបួស។ ការកន្រ្តាក់មុខរបួស៖ មុខរបួសត្រូវបានទាញផ្អឹបគ្នាដើម្បីកាត់បន្ថយវិការៈឲ្យនៅតិចបំផុត។

ដំណាក់កាលពេញវ័យ

ដំណាក់កាល 'សះរបួស' នេះចាប់ផ្តើមបន្ទាប់ពីរយៈពេលប្រហែលបីសប្តាហ៍ ហើយអាចបន្តរហូតដល់រយៈពេលពីរឆ្នាំ អាស្រ័យលើទំហំ និងជម្រៅនៃមុខរបួស។ ក្នុងអំឡុងពេលនេះ កូឡាសែនបន្តបង្កើតជាសរសៃដែលត្រូវបានរៀបចំឡើងវិញទៅតាមទម្ងន់ដែលដាក់នៅលើកន្លែងរបួស កំណត់លក្ខណៈចុងក្រោយនៃស្នាមរបួស។ ខណៈពេលដែលស្នាមសម្លាកគ្របដណ្តប់ និងការពារកន្លែងមុខរបួសនោះ វាអាចត្រូវបានបង្អាក់យ៉ាងងាយស្រួល។ ជាលិកាសម្លាកជាទូទៅបង្ហាញកម្លាំងតង់ស៊ីលនៃស្បែកធម្មតាចំនួន ៧០% ។

ប្រភេទស្នាមសម្លាក

ដោយសារតែមនុស្សម្នាក់ៗជាសះស្បើយខុសៗគ្នា លក្ខណៈចុងក្រោយនៃស្នាមសម្លាកនឹងខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ កត្តានានាដូចជាប្រភេទស្បែក ទីតាំងស្នាមសម្លាក ប្រភេទនៃរបួស អាយុ និងជាងនេះទៀតស្ថានភាពអាហារូបត្ថម្ភនឹងដើរតួនាទីក្នុងការកំណត់ពីសណ្ឋាននៃស្នាមសម្លាក។ ប្រភេទស្នាមសម្លាកអាចបែងចែកជាប្រភេទដូចតទៅ៖

ស្នាមសម្លាកទូទៅ

ស្នាម​សម្លាកទាំងនេះ​មាន​សភាពជាផ្លែ និង​មានពណ៌ស្រគាំ​ពីដំបូង ប៉ុន្តែ​កាន់តែ​រាបស្មើ និង​មិនសូវ​គួរឲ្យកត់សម្គាល់​តាម​ពេលវេលា​ដែលបណ្ដាលមកពីស្នាមសម្លាកសរសៃឆ្មារៗ។

ស្នាមសម្លាកខូង (Atrophic)

ស្លាកស្នាមសម្លាកទាំងនេះបណ្តាលឱ្យស្នាមខូង ឬស្នាមចុចនៅក្រោមផ្ទៃស្បែក។ ឧទាហរណ៍​គឺ​ស្នាម​សម្លាកបណ្ដាលមកពី​មុន ឬ​អុតស្វាយ។

ស្នាមសម្លាកផ្លែ

ស្នាមសម្លាកទាំងនេះផុសឡើងពីលើផ្ទៃស្បែក។ ស្នាមសម្លាកទាំងនេះកើតឡើងដោយសារបរិមាណកូឡាសែនច្រើនពេក ប៉ុន្តែស្ថិតនៅក្នុងព្រំដែននៃមុខរបួសដើមជានិច្ច។

ស្នាមសម្លាក Keloid

មិនគួរច្រឡំស្នាមសម្លាក Keloids ជាមួយស្នាមសម្លាកផ្លែឡើយ។ ទោះជាស្នាមទាំងនេះជាស្នាមសម្លាកផុសឡើងក៏ពិតមែន ប៉ុន្តែស្នាមសម្លាក keloids ត្រូវបានកំណត់លក្ខណៈដោយការដែលថាពួកវារីកហួសពីព្រំដែននៃមុខរបួសដើម។ ពួកវាអាចបន្តលូតលាស់តាមពេលវេលា ហើយជាធម្មតាវាដុះឡើងវិញបន្ទាប់ពីកាត់ចេញ។

ការកន្រ្តាក់តឹងនៃស្នាមសម្លាក

ស្នាមសម្លាកកន្រ្តាក់តឹង​កើតឡើង​នៅពេល​ដែល​ស្បែក​រឹបតឹងជាប់ជានិច្ច។ ពួកវាច្រើនតែវិវត្តនៅពេលដែលស្នាមសម្លាកឆ្លងកាត់តំណ ឬផ្នត់ស្បែកនៅមុំខាងស្តាំ។ ជាលិកាសម្លាកមានភាពធន់នឹងការសន្ធឹង និងអាចមានចលនាធម្មតា។ ការកន្រ្តាក់តឹងនៃស្នាមសម្លាកច្រើន​តែ​កើត​ឡើង​បន្ទាប់​ពី​មានរបួសដោយសារ​រលាក។

ស្នាមសង្វារ (សង្វារ)

ស្នាមសង្វារកើតឡើងក្នុងអំឡុងពេលនៃការប្រែប្រួលទម្ងន់យ៉ាងឆាប់រហ័ស (ឧទា. ការលូតលាស់របស់ក្មេងជំទង់ ការមានផ្ទៃពោះ) នៅពេលដែលរាងកាយពង្រីកលឿនជាងស្បែក ដោយបណ្តាលឱ្យមានការរហែកផ្នែកខាងក្នុងនៅក្នុងជាលិកាស្បែក។ នៅពេលការរហែកទាំងនេះជួសជុលខ្លួនវា ពួកវាបង្កើតជាស្នាមសម្លាកដែលគេហៅថាស្នាមសង្វារ។

ការបង្កើតស្នាមសង្វារ

តាមបច្ចេកសព្ទវេជ្ជសាស្រ្ត ស្នាមសង្វារ ឬសង្វារគឺគ្រាន់តែជាទម្រង់នៃស្នាមសម្លាកមួយទៀត ប៉ុន្តែមនុស្សភាគច្រើនចាត់ទុកវាខុសគ្នាពីស្នាមសម្លាក។ សង្វារគឺជាបន្ទាត់នៅលើស្បែកដែលវិវត្តនៅពេលដែលស្បែករីកយ៉ាងរហ័ស ឧទាហរណ៍ស្ត្រីមានផ្ទៃពោះ កាយវប្បករ និងក្មេងជំទង់នៅអំឡុងពេលលូតលាស់របស់ពួកគេ។ ពួកវាកើតឡើងទៅតាមឈ្មោះជាក់ស្ដែងរវាប់វា ការលាតសន្ធឹង។ មនុស្សដែលមានស្បែកសមានទំនងជាលេចស្នាមសង្វារពណ៌ផ្កាឈូក ចំណែកអ្នកដែលមានស្បែករាងខ្មៅទំនងជាលេចស្នាមសង្វារដែលសជាងស្បែកជុំវិញ។ ស្បែកមានភាពយឺតតាមធម្មជាតិ។ ភាពយឺតនេះកើតឡើងដោយសារកូឡាសែន និងជាតិអេឡាស្ទីននៅក្នុងស្បែកសុទ្ធដែលស្ថិតនៅក្រោមជាលិកាស្បែក។ កូឡាសែនត្រូវបានផ្សំឡើងពីក្រុមប្រូតេអ៊ីនធម្មជាតិ និងជាសមាសភាគសំខាន់នៃជាលិកាសន្ធានរបស់រាងកាយ។ អេឡាស្ទីន ដែលផ្សំឡើងពីប្រូតេអ៊ីនធម្មជាតិក៏ត្រូវបានរកឃើញនៅក្នុងជាលិកាសន្ធានផងដែរ និងផ្តល់នូវលក្ខណៈយឺត។ ជាលិកាសន្ធាននេះអាចធ្វើឲ្យស្បែកសម្របខ្លួនទៅនឹងចលនាបន្តបន្ទាប់របស់រាងកាយដោយការពន្លា និងកន្រ្តាក់ ប៉ុន្តែកើតឡើងក្នុងអំឡុងពេលនៃការឡើងទម្ងន់យ៉ាងឆាប់រហ័ស វាអាចមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការសម្រប ដែលបណ្តាលឱ្យមានការហែកខាងក្នុងនៅក្នុងជាលិកាស្បែក។ នៅពេលការរហែកទាំងនេះជួសជុលខ្លួនវា ពួកវាបង្កើតជាស្នាមសម្លាកដែលយើងហៅថាស្នាមសង្វារ។ ការប្រៀបធៀបដ៏សំខាន់មួយគឺប្រៀបទៅនឹងរ៉ឺស័រដែលត្រូវបានទាញសន្ធឹង។ ប្រសិនបើអ្នកទាញសន្ធឹងរ៉ឺស័រនៅក្នុងកម្រិតជាក់លាក់់មួយ ដែលហៅថាដែនកំណត់យឺតតាមធម្មជាតិរបស់វា នោះវានឹងកន្រ្តាក់ត្រឡប់ទៅទំហំដើមរបស់វាវិញម្តងហើយម្តងទៀត។ ប៉ុន្តែប្រសិនបើអ្នកទាញសន្ធឹងរ៉ឺស័រនោះហួសពីដែនកំណត់នៃភាពយឺតធម្មជាតិរបស់វា នោះវានឹងសន្ធឹងជារៀងរហូត ហើយនឹងមិនត្រឡប់មកទំហំដើមរបស់វាវិញទេ។ ថ្វីត្បិតតែស្នាមសង្វារមិនតំណាងឱ្យបញ្ហាសុខភាពដ៏សំខាន់ក៏ដោយ ស្នាមសង្វារអាចបង្កឱ្យមានបញ្ហាផ្លូវចិត្តចំពោះអ្នកដែលមានស្នាមសង្វារនេះ។ លទ្ធភាពនៃការវិវត្តន៍នៃស្នាមសង្វាប្រែប្រួលទៅតាមប្រភេទស្បែក អាយុ តំណពូជ របបអាហារ និងជាតិទឹកនៅក្នុងស្បែក។ ដំណាក់កាលនៃការបង្កើតស្នាមសង្វារ មានដូចខាងក្រោម៖

ដំណាក់កាលទីមួយ

ស្នាម​សង្វារ​នៅ​ដំណាក់កាល​ដំបូង​មាន​ពណ៌​ស្លេក ហើយ​​អាច​រមាស់ផង​ដែរ។ ស្បែកដែលនៅកៀកជុំវិញស្នាមសង្វារក៏អាចមើលទៅ 'រាបស្មើ' និង 'ស្តើង' ផងដែរ។

ដំណាក់កាលទីពីរ

បន្តិចម្តងៗ ស្នាមសង្វារនឹងពង្រីកប្រវែង និងទទឹងកាន់តែស្រគាំ និងកាន់តែច្បាស់។

ដំណាក់កាលទីបី

នៅពេលដែលស្នាមសង្វារបានពេញចំណាស់ ហើយនៅពេលដែលស្បែកលែងតឹងតទៅទៀត វានឹងចាប់ផ្តើមរលុប និងប្រែជាស្លេកជាងនេះ។ ពួកវាក៏អាចមើលទៅស្រុតចុះបន្តិច និងមានរូបរាង ឬប្រវែងមិនទៀងទាត់។

ការបង្កើតស្នាមសង្វារពេលមានផ្ទៃពោះ

គេប៉ាន់ប្រមាណថាស្រ្តីមានផ្ទៃពោះចន្លោះពី ៥០% ទៅ ៩០% ងាយនឹងកើតស្នាមសង្វារ។ ស្នាមសង្វារអាចកើតឡើងនៅលើពោះ ភ្លៅ ត្រគាក ខ្នងផ្នែកខាងក្រោម គូទ និងសុដន់ - តំបន់ដែលមានស្បែកទាញសន្ធឹងខ្លាំងបំផុត នៅពេលដែលរាងកាយប្រែប្រួលនៅអំឡុងពេលមានផ្ទៃពោះ។ ទន្ទឹមនឹងនេះពួកវាអាចលេចឡើងគ្រប់កន្លែងនៅលើរាងកាយ ស្នាមទាំងនេះទំនងជាលេចឡើងនៅតាមកន្លែងដែលមានខ្លាញ់ច្រើន។ ទន្ទឹមនឹងនេះស្នាមសង្វារជាទូទៅអាចមើលឃើញនៅអំឡុងពេលមានផ្ទៃពោះនៅត្រីមាសចុងក្រោយ (ប្រហែលខែទីប្រាំមួយ ឬខែទីប្រាំពីរ) ស្ត្រីខ្លះចាប់ផ្តើមឃើញស្នាមសង្វារលេចឡើងនៅត្រីមាសទីមួយ។ ស្នាមសង្វារនៅពេលមានគភ៌ ក៏អាចបណ្តាលមកពីការរៀបចំស្បែកសម្រាប់ការសម្រាលកូន ដោយសារការកើនឡើងនូវកម្រិតអរម៉ូន។ អ័រម៉ូនទាំងនេះបឺតយកទឹកកាន់តែច្រើនចូលទៅក្នុងស្បែក ដែលបន្ធូរបន្ថយចំណងរវាងសរសៃកូឡាសែន។ នេះ​ធ្វើ​ឱ្យ​ស្បែក​ងាយ​រហែក​ពេល​វា​សន្ធឹង និងធ្វើឲ្យ​ស្នាម​សង្វារកើតឡើង។ លទ្ធភាពនៃការវិវត្តនៃស្នាមសង្វាប្រែប្រួលទៅតាមប្រភេទស្បែក អាយុ តំណពូជ របបអាហារ និងជាតិទឹកនៅក្នុងស្បែក។

រង្វាយតម្លៃសុវត្ថិភាព

ប្រេង ថែរក្សាស្បែកបាយអូ-អយ បានឆ្លងកាត់រង្វាយតម្លៃសុវត្ថិភាពពីអ្នកឯកទេសជាតិពុលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយត្រូវបានចាត់ថ្នាក់ថាមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ដោយមនុស្សពេញវ័យដូចជាស្ត្រីមានផ្ទៃពោះ និងបំបៅកូនដោយទឹកដោះ និងកុមារអាយុលើសពី ៣ ឆ្នាំ។

ប្រតិកម្មមិនល្អ

ចំណែកឯ ប្រេង ថែរក្សាស្បែកបាយអូ-អយ មានប្រូហ្វាយពលភាពប្រកបដោយសុវត្ថិភាព និងបំពេញតាមបទប្បញ្ញត្តិអន្តរជាតិស្ដីពីសុវត្ថិភាព ជាមួយផលិតផលគ្រឿងសម្អាងទាំងអស់ មានហានិភ័យដែលអ្នកប្រើប្រាស់ ប្រេង ថែរក្សាស្បែកបាយអូ-អយ អាចជួបប្រទះនូវប្រតិកម្មមិនល្អនៅពេលប្រើប្រាស់ផលិតផលនេះ។ ប្រសិនបើមានប្រតិកម្មមិនល្អកើតឡើង គួរតែឈប់ប្រើប្រាស់ផលិតផលនេះជាបន្ទាន់។ រោគសញ្ញានៃប្រតិកម្មមិនល្អលើស្បែកអាចរួមមាន កន្ទួល ហើម និងរលាក ដែលជាធម្មតាវាកើតឡើងនៅត្រង់តំបន់ដែលលាបផលិតផលនេះ។ ប្រតិកម្ម​ទាំងនេះ​អាច​មានដូចជា​រមាស់ និង​មិន​ស្រួលខ្លួន​បន្តិច​បន្តួច។ ក្នុងករណីភាគច្រើន ប្រតិកម្មមិនល្អនឹងថយចុះក្នុងរយៈពេលពីរទៅបីថ្ងៃបន្ទាប់ពីឈប់ប្រើប្រាស់ផលិតផលនេះ។ ស្បែកអាចមើលទៅស្ងួត និងបែកស្រកា នៅពេលដែលប្រតិកម្មថយចុះ រហូតទាល់តែវាត្រឡប់ទៅកាន់សភាពដើមវិញ ។ ប្រសិនបើមានកង្វល់អំពីការឆ្លើយតបចំពោះអាឡែស៊ីដែលអាចកើតមានដោយសារការប្រើប្រាស់ ប្រេង ថែរក្សាស្បែកបាយអូ-អយ យកល្អគួរធ្វើតេស្តមើលអាឡែស៊ីតាមបែបសាមញ្ញ។ តេស្តនេះធ្វើឡើងដោយលាបលផិតផលនេះក្នុងបរិមាណបន្តិចបន្តួចលើកំភួនដៃខាងក្នុង ហើយរង់ចាំរយៈពេល ២៤ ម៉ោង ដើម្បីមើលថាតើមានប្រតិកម្មណាមួយកើតឡើងដែរឬទេ។ ការឡើងក្រហមនៃស្បែក (ភាពក្រហមលើស្បែក) ឬការហើមស្បែកបន្តិចបន្តួច (ហើម) អាចបង្ហាញនូវលទ្ធភាពនៃការឆ្លើយតបចំពោះអាឡែស៊ី។

សារធាតុដែលធ្វើឲ្យអាឡែស៊ី

សារធាតុដែលធ្វើឲ្យអាឡែស៊ីភាគច្រើនទាំងនេះឃើញមាននៅក្នុងប្រេងរុក្ខជាតិ និងក្លិនក្រអូប។ សារធាតុទាំងនោះគឺ៖ Alpha-Isomethyl Ionone, Amyl Cinnamal, Benzyl Salicylate, Citronellol, Coumarin, Eugenol, Farnesol, Geraniol, Hydroxycitronellal, Limonene និង Linalool ។

ការលេបចូលដោយចៃដន្យ

នៅពេលលេប ប្រេង ថែរក្សាស្បែកបាយអូ-អយ ចូលដោយចៃដន្យ វាទំនងជាមិនមានផលប៉ះពាល់អវិជ្ជមានណាមួយក្រៅពីអារម្មណ៍ចង់ក្អួត និងរាគទេ ពីព្រោះ ប្រេង ថែរក្សាស្បែកបាយអូ-អយ មិនមានជាតិពុលឡើយ។ ប៉ុន្តែយកល្អគួរស្វែងរកការណែនាំពីគ្រូពេទ្យ ជាពិសេសក្នុងករណីដែលទារក ឬកុមារបានលេបចូលដោយចៃដន្យ។

រយៈពេលបន្ទាប់ពីបើក (PAO)

ប្រេង ថែរក្សាស្បែកបាយអូ-អយ® មាន PAO រយៈពេល ៣៦ ខែ។ នេះ​ជា​រយៈពេល​ក្រោយ​ពេល​បើក​ដែល​ផលិតផល​មាន​សុវត្ថិភាព និង​អាច​ប្រើប្រាស់​បាន​ដោយ​មិន​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់។

ការផលិត

ការផលិតឡេលាបខ្លួន ប្រេង ថែរក្សាស្បែកបាយអូ-អយ អនុលោមតាមលក្ខខណ្ឌតម្រូវអនុវតន៍្តផលិតកម្មល្អ (GMP) នៃ ISO ២២៧១៦: ២០០៧ សម្រាប់ផលិតផលគ្រឿងសម្អាង។ វត្ថុធាតុដើមទាំងអស់ដែលប្រើក្នុងការផលិត ប្រេង ថែរក្សាស្បែកបាយអូ-អយ® សុទ្ធតែមានវិញ្ញាបនបត្រវិភាគ (COA) ហើយសម្ភារៈវេចខ្ចប់ទាំងអស់សុទ្ធតែមានវិញ្ញាបនបត្រអនុលោមភាព (COC) ។ ទាល់តែបានជាប់ការធ្វើតេស្តគ្រប់គ្រងគុណភាពសិន ទើបវត្ថុធាតុដើម ឬសម្ភារៈវេចខ្ចប់ត្រូវបានអនុញ្ញាតឲ្យផលិត។ រាល់កញ្ចប់ ប្រេង ថែរក្សាស្បែកបាយអូ-អយ ដែលលាយបញ្ចូលគ្នាត្រូវបានបែងចែកនូវលេខបាច់ពិសេស។ សំណាកមួយដែលយកចេញពីបាច់ត្រូវបានធ្វើតេស្តដោយមន្ទីរពិសោធន៍សម្រាប់លក្ខណៈ ភាពភ្លឺថ្លា ក្លិន ការកំណត់អត្តសញ្ញាណដោយការវាស់បាច់ពន្លឺ ដង់ស៊ីតេ ភាពស្អិតខាប់ និងអតិសុខុមសាស្រ្ត។ សំណាកត្រូវបានរក្សាទុករយៈពេលប្រាំមួយឆ្នាំ។ ការចាក់បំពេញ និងការវេចខ្ចប់ ប្រេង ថែរក្សាស្បែកបាយអូ-អយ គឺធ្វើឡើងនៅក្នុងកន្លែងដែលមានការគ្រប់គ្រងសីតុណ្ហភាព និងសំណើម។ ខ្យល់ឆ្លងកាត់ប្រព័ន្ធចម្រោះខ្យល់ភាគល្អិតដែលមានប្រសិទ្ធភាពខ្ពស់ (HEPA) ដើម្បីការពារការធ្វើឲ្យកខ្វក់ដោយធូលី។ បុគ្គលិកដែលធ្វើការលើខ្សែសង្វាក់ផលិតកម្មត្រូវពាក់មួក ម៉ាស់មុខ របាំងមុខ ស្រោមដៃ អាវធំ និងស្រោមស្បែកជើង។ សំណាកត្រូវបានយកចេញពីខ្សែសង្វាក់នៅចន្លោះពេលទៀងទាត់ ដើម្បីធ្វើការត្រួតពិនិត្យដោយផ្នែកត្រួតពិនិត្យគុណភាពដើម្បីបង្ការវិការៈខុសប្រក្រតី។ លេខបាច់ត្រូវបានបោះពុម្ពនៅលើដប ប្រអប់កាតុង និងអ្នកដឹកជញ្ជូន ហើយសំណាករក្សាទុកពីក្រុមផលិតនីមួយៗត្រូវបានរក្សាទុករយៈពេលប្រាំមួយឆ្នាំ។

ការណែនាំអំពីការរក្សាទុក

គួរតែរក្សាទុក ប្រេង ថែរក្សាស្បែកបាយអូ-អយ ក្នុងកន្លែងត្រជាក់ មិនឲ្យប៉ះចំពន្លឺថ្ងៃផ្ទាល់ឡើយ។

ការកែច្នៃឡើងវិញ

រាល់ការវេចខ្ចប់ ប្រេង ថែរក្សាស្បែកបាយអូ-អយ ទាំងអស់ (ដប ឆ្នុក គម្រប និងប្រអប់កាតុង) អាចកែច្នៃឡើងវិញបាន។

វិញ្ញាបនបត្រ

ប្រេង ថែរក្សាស្បែកបាយអូ-អយ ត្រូវបានបញ្ជាក់ថាជា Halaal និង Kosher ។

ហាមសាកល្បងលើសត្វ

ប្រេង ថែរក្សាស្បែកបាយអូ-អយ និងវត្ថុធាតុដើមជាគ្រឿងផ្សំរបស់វាត្រូវបានផលិតឡើងដោយអនុលោមតាមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបស្ដីពីការធ្វើតេស្តលើសត្វសម្រាប់គោលបំណងផលិតគ្រឿងសម្អាង។ ទាំង ប្រេង ថែរក្សាស្បែកបាយអូ-អយ ឬក៏គ្រឿងផ្សំណាមួយរបស់វាមិនត្រូវបានធ្វើតេស្តលើសត្វដោយ បាយអូ-អយ ឬអ្នកផ្គត់ផ្គង់វត្ថុធាតុដើមរបស់វាណាមួយឡើយ។

បន្លែ

ប្រេង ថែរក្សាស្បែកបាយអូ-អយ មិនមានសារធាតុផ្សំពីសត្វទេ។

ផ្លាស់ប្តូររូបរាង

ប្រេង ថែរក្សាស្បែកបាយអូ-អយ មានផ្ទុកកាឡិនឌូឡា, ឆាម៉ូម៉ាយល៍, ឡាវែនដឺរ និងប្រេងចម្រាញ់ពីរុក្ខជាតរ៉ូសម៉ារី និងប្រេងសំខាន់ៗ ក៏ដូចជាវីតាមីន A ដែលសុទ្ធតែមានប្រតិកម្មស្រាល។ ការប៉ះពាល់នឹងពន្លឺថ្ងៃអាចបណ្តាលឱ្យមានការប្រែពណ៌ទៅតាមពេលវេលា។ ប៉ុន្តែវាទំនងជាមិនមានផលប៉ះពាល់ដល់ប្រសិទ្ធផលរបស់ផលិតផលនោះទេ។ ជាការប្រុងប្រយ័ត្ន ដបប្រេង ថែរក្សាស្បែកបាយអូ-អយ មានសារធាតុស្រូបកាំរស្មី UV ។ ប៉ុន្តែដូច្នេះហើយគេគួរតែរក្សាទុកផលិតផលនេះឱ្យឆ្ងាយពីពន្លឺថ្ងៃផ្ទាល់។

ការវេចខ្ចប់

រូបភាពផលិតផលអំពីប្រេង ថែរក្សាស្បែកបាយអ-ូអយ