សម្លាក
ស្នាមសង្វារ
ស្បែកស្រអាប់
បាយអូ-អយ® គឺជាផលិតផលឈានមុខគេនៅលើពិភពលោកថ្នែក​ ស្លាកស្នាម និង​ ស្នាមសង្វារ
Bio-Oil home Bio-Oil home
keyboard_arrow_down
ការសិក្សា​អំពី​សម្លាកក្នុង​ឆ្នាំ​២០១០ ការសិក្សា​អំពី​សម្លាកក្នុង​ឆ្នាំ​២០០៥ ការសិក្សា​អំពី​សម្លាកក្នុង​ឆ្នាំ២០០២ ការសិក្សាអំពី​​សម្លាក​ដោយ​សារ​មុន នៅ​ក្នុង​ឆ្នាំ​២០១២​ ការសិក្សា​អំពីសង្វារ ២០១០ ការសិក្សា​អំពីសង្វារ ២០០៥ ការសិក្សា​អំពី​ស្បែក​មានពណ៌មិនស្មើគ្នា ឆ្នាំ២០១១ ការសិក្សា​អំពី​ស្បែក​មានពណ៌មិនស្មើគ្នា ឆ្នា២០០៥ ការសិក្សា​អំពី​ស្បែក​ជ្រីវជ្រួញ ឆ្នាំ២០១១ ការ​សិក្សា​ពី​ស្បែក​គ្មានសំណើម​ ឆ្នាំ២០១១ ការសាកល្បងលើលទ្ធភាពកើតមុន,​​ ២០០៦ សាកល្បងលើ​ស្បែក​ដែលងាយ​ប្រតិកម្ម ២០០៦ ការសិក្សាលើការស្រូបយក ២០១១ ការសិក្សាលើសមត្ថភាពទប់ការជ្រាប ២០០៨
ការប្រើប្រាស់
សម្លាក
សម្លាក
សម្លាកគឺជាផ្នែកសំខាន់មួយនៃដំណើរការជា​សះរបស់មុខរបួស ហើយសម្លាកនេះបណ្តាលមកពីការផលិតប្រូតេអ៊ីនកូឡាហ្សែនច្រើនហួសនៅបរិវេណរបួស។ សម្លាកឆ្លងកាត់ការប្រែប្រួលជាច្រើន​នៅពេលដែលសម្លាកទាំងនោះពេញរូបរាង្គ ប៉ុន្តែសម្លាកទាំងនោះមានលក្ខណៈជាអចិន្ត្រៃយ៍។ ផលិតផល បាយអូ-អយ ត្រូវបានបង្កើតឡើងដើម្បីកែលម្អស្នាមសម្លាក ប៉ុន្តែផលិតផល បាយអូ-អយ នេះមិនអាចលុបបំបាត់សម្លាកបានទេ។
គួរប្រើប្រាស់ផលិតផល Bio-Oil ​ដោយលាបជារង្វង់មូលនៅត្រង់សម្លាក ពីរដងក្នុងមួយថ្ងៃ យ៉ាងហោចណាស់ឱ្យបាន​បីខែ។ សម្រាប់សម្លាកថ្មី គួរប្រើប្រាស់ផលិតផល Bio-Oil ​តែនៅពេលដែលរបួសបានជាសះស្បើយ និងមិនគួរប្រើប្រាស់​នៅលើស្បែកដែលខូចនោះឡើយ។ លទ្ធផលគឺខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
ស្នាមសង្វារ
ស្នាមសង្វារ
នៅពេលដែលរូបរាងកាយរីកលូតលាស់លឿនជាង​ស្បែកដែលគ្របដណ្តប់ ស្បែកក៏ដាច់សរសៃភ្ជាប់ រួចហើយបង្កើតបានជាសម្លាក​នៅពេលដែលស្បែកទាំងនោះសះជា។ សម្លាកទាំងនេះគឺអាចមើលឃើញ​នៅលើស្បែកដែលហៅថាសង្វារ។
លទ្ធភាពនៃការវិវឌ្ឍរបស់សង្វារ ​ខុសគ្នា​ទៅតាមប្រភេទស្បែក ពូជសាសន៍ អាយុ របបអាហារ និងជាតិទឹកនៅក្នុងស្បែក។ ស្បែកដែលងាយកើតសង្វារបំផុត គឺរួមមាន​ស្បែករបស់ស្ត្រីមានផ្ទៃពោះ អ្នកលើកសាច់ដុំ កុមារវ័យជំទង់ដែល​ជួបប្រទះនឹង​ការធំធាត់រហ័ស និងមនុស្សដែល​ជួបប្រទះ​នឹងការឡើងទម្ងន់លឿន។
សង្វារគឺមានលក្ខណៈជាអចិន្ត្រៃយ៍ និងទោះបីជាផលិតផល Bio-Oil ត្រូវបានបង្កើតឡើង ដើម្បីជួយកែលម្អស្នាម​សង្វារក៏ដោយ ក៏ផលិតផល Bio-Oil ​មិនអាចលុបបំបាត់សង្វារបានទេ។
គួរប្រើប្រាស់ផលិតផល Bio-Oil ដោយលាបជារង្វង់នៅត្រង់កន្លែងដែលមានសង្វារ ពីរដងក្នុងមួយថ្ងៃសម្រាប់រយៈពេលបីខែយ៉ាងតិចបំផុត។ នៅក្នុងអំឡុងពេលមានផ្ទៃពោះ គួរប្រើប្រាស់ផលិតផល Bio-Oil ចាប់តាំងពីត្រីមាសទី២ នៅតំបន់ដែលងាយកើតសង្វារដូចជានៅលើពោះ ដោះ ខ្នងផ្នែកខាងក្រោម ត្រគាក គូទ និងភ្លៅ។ លទ្ធផលខុសគ្នាពីមនុស្ស​ម្នាក់ទៅមនុស្សម្នាក់ទៀត។
ស្បែកស្រអាប់
ស្បែកស្រអាប់
ស្បែកស្រអាប់ រឺ ស្បែកមានពណ៌មិនស្មើគ្នាកើតមានឡើងនៅពេលដែលរូបរាងកាយផលិតជាតិមេឡានីនមិនស្មើគ្នា។ ស្បែកដែលមានពណ៌មិនស្មើគ្នាអាចបណ្តាលមកពីកត្តាខាងក្រៅ រួមមានស្បែកដែលត្រូវពន្លឺថ្ងៃហួសកម្រិត ឬការប្រើប្រាស់ផលិតផលធ្វើឱ្យស្បែកស​ដែលមានគុណភាពទាប។ ហើយអាចបណ្តាលមកពីកត្តាខាងក្នុងផងដែរ​ដែលមានដូចជាការប្រែប្រួលអ័រម៉ូនដែលទាក់ទងនឹងការមានផ្ទៃពោះ ការអស់រដូវ ឬការប្រើប្រាស់ថ្នាំលេបពន្យារកំណើត។ ផលិតផល Bio-Oil ជួយកែលម្អស្បែក​ដែលមានពណ៌មិនស្មើគ្នា។
គួរប្រើប្រាស់ផលិតផល Bio-Oil ​នៅបរិវេណស្បែកដែលរងផលប៉ះពាល់ ពីរដងក្នុងមួយថ្ងៃសម្រាប់រយៈពេលយ៉ាងតិចបំផុតបីខែ។ ផលិតផល Bio-Oil មិនមានផ្ទុកនូវសារធាតុការពារកម្តៅថ្ងៃឡើយ។ ប្រសិនបើមានការប្រើប្រាស់​ឡេការពារកម្តៅថ្ងៃ ត្រូវប្រើប្រាស់ឡេការពារកម្តៅថ្ងៃ​ នៅពេលដែលផលិតផល Bio-Oil ត្រូវបានជ្រាបចូលពេញលេញហើយ។ លទ្ធផលខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
ស្បែកជ្រីវជ្រួញ
ស្បែកជ្រីវជ្រួញ
ស្បែកជ្រីវជ្រួញជាធម្មតាទាក់ទងនឹងការវិវឌ្ឍ​របស់វ័យ​ដែលភាគច្រើនបណ្តាលមកពីការចុះទ្រុឌទ្រោមនូវប្រព័ន្ធគាំទ្រកូឡាហ្សែន និងអ៊ីឡាស្តីននៅក្នុងស្បែក។ ផលិតផល Bio-Oil មានផ្ទុកនូវសារធាតុផ្សំជាច្រើនដែលជួយថែទាំស្បែក ធ្វើឱ្យស្បែកទន់ជាងមុន រលោងជាងមុន និងមានភាពរស់រវើកជាងមុន ហេតុនេះផលិតផល Bio-Oil ជួយកាត់បន្ថយ​ការលេចចេញនូវភាពជ្រីវជ្រួញនៅលើស្បែក។ ផលិតផល Bio-Oil ក៏មានជាតិ​សំណើមផងដែរ ដែលជួយកែលម្អស្បែកធ្វើ ឱ្យស្បែករលោង តឹង កែលម្អពណ៌របស់ស្បែក និងកាត់បន្ថយភាពជ្រីវជ្រួញរបស់ស្បែក។
គួរប្រើប្រាស់ផលិតផល Bio-Oil នៅលើកន្លែងដែលរងផងប៉ះពាល់​ ពីរដងក្នុងមួយថ្ងៃ។ លទ្ធផលគឺខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
ស្បែកស្ងួត
ស្បែកស្ងួត
ផ្នែកខាងលើរបស់ស្បែកគឺមានស្រទាប់ប្រេងដែលមើលមិនឃើញហើយដើរតួនាទីជា របាំងទប់ស្កាត់មិនឱ្យបាត់បង់សំណើម។ នៅពេលអាកាសធាតុស្ងួតខ្លាំង ស្រទាប់ប្រេងនេះជារឿយៗមិនអាចទប់ទល់បានទេ ដែលនេះធ្វើឱ្យមានការបាត់បង់សំណើមច្រើនពេកចេញពីស្បែក។ ការងូតទឹកប្រចាំថ្ងៃ អាចធ្វើឱ្យស្ថានភាពនេះកាន់តែអាក្រក់ជាងនេះ​ ដោយធ្វើឱ្យដាច់ស្រទាប់ប្រេងដែលបណ្តាលមកពីការប្រើប្រាស់សាប៊ូ និងទឹក ដែលមានឥទ្ធិពលធ្វើឱ្យស្បែកស្ងួត។ ផលិតផល Bio-Oil ជួយបន្ថែមនូវស្រទាប់ប្រេងធម្មជាតិរបស់ស្បែក ដែលជួយដល់ការបង្កើតឡើងវិញនូវមុខងារជារបាំងការពាររបស់ស្បែកមិនឱ្យបាត់បង់សំណើម។
គួរប្រើប្រាស់ផលិតផល Bio-Oil ​ពីរដងក្នុងមួយថ្ងៃ។ លទ្ធផលគឺខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

រូបមន្ត
រូបមន្ត
រូបមន្ត
រូបមន្ត​ក្នុង​ការ​បង្កើតផលិតផល​ Bio-Oil គឺ​ជា​ការ​ផ្សំគ្នា​រវាង​សារធាតុ​​ដែល​ចម្រាញ់​ចេញ​ពី​រុក្ខជាតិ​ និង​វីតាមីន​ ដែលរលាយក្នុងសារធាតុចម្បងនៃប្រេង​។ ប្រេង​នេះ​មាន​ធាតុ​ផ្សំ​ PurCellin Oil™, ដែល​ផ្លាស់​ប្តូរភាពអន្ធិល​​នៅក្នុងរូបមន្តនៃការផលិត​ ដោយ​ធ្វើ​ឱ្យ​ប្រេងនេះ​ស្រាល​​ និង​មិនរអិល​ ព្រមទាំង​ធានា​ថា​សារធាតុ​ដែល​ល្អ​បំផុត​​ក្នុងវីតាមីន និង​សារធាតុ​ផ្សេងៗ​ដែល​ចម្រាញ់​ចេញ​ពី​រុក្ខជាតិ​ ងាយ​ជ្រាប​ចូល​ស្បែក​។
ផលិតផល Bio-Oil បាន​ឆ្លង​កាត់​ការ​វាយតម្លៃ​សុវត្ថិភាព​ស្រប​តាម​បទបញ្ញត្តិ​នៃ​សភា​អឺរ៉ុប​ និង​ក្រុមប្រឹក្សា​ផលិតផល​គ្រឿង​សម្អាង​។ សារធាតុ​ពុល​ ទម្រង់​គីមី​ កម្រិត​នៃ​ការ​បញ្ចូល​ និង​កម្រិត​សរុប​នៃ​ការ​ប្រឈម​របស់​សារធាតុ​ផ្សំ​នីមួយ​ៗ​​ ដែល​បាន​ប្រើប្រាស់​ ត្រូវ​បាន​វាយតម្លៃ​ និងបញ្ជាក់​ថា​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ (ស្រ្តីមាន​ផ្ទៃពោះ​ក៏​អាច​ប្រើប្រាស់​បាន​ផង​ដែរ​)។
សារធាតុផ្សំ
សារធាតុផ្សំ
រុក្ខជាតិ
Calendula Officinalis Flower Extract (ប្រេងចំរាញ់ពីផ្កា Calendula)
Lavandula Angustifolia Oil (ប្រេងចំរាញ់ពីផ្កា Lavender)
Rosmarinus Officinalis Leaf Oil (ប្រេងចំរាញ់ពីផ្កា Rosemary)
Anthemis Nobilis Flower Oil (ប្រេងចំរាញ់ពីផ្កា Chamomile)
វីតាមីន
Retinyl Palmitate (វីតាមីន A)
Tocopheryl Acetate (វីតាមីន E)
សារធាតុប្រេង
Paraffinum Liquidum
Triisononanoin
Cetearyl Ethylhexanoate
Isopropyl Myristate
Glycine Soja Oil
Helianthus Annuus Seed Oil
Tocopherol
Bisabolol
ក្លិនប្រអូប (ផ្កាកូលាប)
Parfum
Alpha-Isomethyl Ionone
Amyl Cinnamal
Benzyl Salicylate
Citronellol
Coumarin
Eugenol
Farnesol
Geraniol
Hydroxycitronellal
Limonene
Linalool
ពណ៌
CI 26100
ការផលិត
ការផលិត
ផលិតផល Bio-Oil ត្រូវ​បាន​ផលិត​ស្រប​តាម​បទដ្ឋាន​ cGMP (របៀបនៃការផលិតល្អត្រឹមត្រូវនាពេលបច្ចុប្បន្ន) ដែល​បាន​ចែង​ដោយ​អង្គការ​សុខភាព​ពិភពលោក​។ សារធាតុ​ផ្សំ​ទាំងអស់​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ភាព​មិន​សុទ្ធ​ និង​មេរោគ​អតិ​សុខុម​ប្រាណ​ មុន​ឈាន​ដល់ការ​ផលិត​ ហើយ​គំរូ​នៃ​ផលិតផល​នេះ​ដែល​បាន​ផលិត​រួច​ត្រូវ​បាន​ធ្វើតេស្ត​ក្នុងបន្ទប់​ពិសោធន៍​ បន្ទាប់​មក​រក្សា​ទុក​ និង​ធ្វើការត្រួត​ពិនិត្យអស់​រយៈពេល​ ៥ ឆ្នាំ។
កញ្ចប់​របស់​ផលិតផល​ Bio-Oil ទាំងអស់​ អាច​កែច្នៃ​ប្រើប្រាស់​ឡើង​វិញ​បាន​ ហើយ​សម្ភារ​ធ្វើ​ពី​ក្រដាស​ទាំងអស់​ត្រូវ​បាន​បញ្ជាក់ថា​បាន​អនុលោម​តាម​របៀប​នៃ​ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកប​ដោយ​និរន្តរភាព​។
ការ​ផលិតរបស់​ផលិតផល​​ Bio-Oil មិន​មាន​ ការ​បំភាយ​សារធាតុ​ពុល​ កាកសំណល់​ ឬ​សំណល់​រាវ​គ្រោះថ្នាក់​ឡើយ​។

ការសាកល្បង​វេជ្ជសាស្រ្ត
ការសិក្សា​អំពី​សម្លាកក្នុង​ឆ្នាំ​២០១០
ការសិក្សា​អំពី​សម្លាកក្នុង​ឆ្នាំ​២០១០
មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត
វិទ្យាស្ថាន proDERM ដើម្បីការស្រាវជ្រាវស្បែកសាស្រ្តអនុវត្ត ទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់
វត្ថុបំណង
ដើម្បី​វាយតម្លៃ​ប្រសិទ្ធភាព​នៃ​ Bio-Oil ក្នុងការ​កែលម្អស្នាមសម្លាក​។
ក្រុម​មនុស្សដែល​យកមក​សិក្សា​
អ្នកចូលរួម៖ ស្ត្រី ៣៦នាក់ ​ដែល​មាន​​ជាតិ​សាសន៍​ផ្សេង​ៗគ្នា​។ អ្នក​ចូលរួមមាន៖​អាយុ​ពី ១៨ ដល់ ​៦៥ឆ្នាំ។ អាយុកាលសម្លាក៖ ទើប​តែ​កើតថ្មីៗរហូតដល់​រយៈពេល ៣ឆ្នាំ។ កន្លែងសម្លាក៖ ពោះ ជើង ដៃ ក ជង្គង់ និងមួយកំណាត់ដងខ្លួន​ខាង​លើ។
វិធីសាស្ត្រ
ការធ្វើតេស្ត​ដោយសម្ងាត់​ ជ្រើសរើសដោយ​ចៃដន្យ​មកធ្វើតេស្ត និង​វិធីសាស្រ្តធ្វើតេស្តដោយគ្រប់គ្រងលើលទ្ធផល​លម្អៀង​។​ អ្នកចូលរួមមាន​​សម្លាកដូចគ្នា​ ឬ​សម្លាកធំ​ល្មម​ក្នុងការ​លាបបំបាត់​សម្លាក​ល្មមៗនិង​ការ​ប្រៀបធៀប​រវាង​អ្នក​ចូល​រួម​​​។ ផលិតផល​នេះលាប​ពីរដង​ក្នុងមួយ​ថ្ងៃ រយៈពេល​ប្រាំបី​សប្តាហ៍ ដោយ​មិន​ត្រូវ​​ឈ្លី​បន្ថែម​នៅកន្លែងលាប​ឡើយ។ ការ​លាប​នេះ​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​ជា​ប្រចាំ​។ ការ​វាយតម្លៃ​ត្រូវ​បាន​ធ្វើឡើង​នៅ​រយៈពេល០ ២ ៤ និង​៨ សប្តាហ៍។ ទំហំ​សម្លាក​ខុសៗគ្នា​ដូច​បានកំណត់​នៅក្នុង​ឯកសារ​វាយតម្លៃ​អំពីទំហំ​សម្លាក​របស់​អ្នក​ជំងឺ (POSAS)។
លទ្ធផល
ប្រេង Bio-Oil មាន​ប្រសិទ្ធភាព​ក្នុងការ​កែលម្អស្នាម​សម្លាក។ លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់​​បន្ទាប់ពី​រយៈពេល​ពីរ​សប្តាហ៍ប៉ុណ្ណោះ (១៥ថ្ងៃ) ជាក់ស្តែងបង្ហាញ​ឱ្យ​ឃើញ​នៅ​​ខ្លួន​​អ្នក​​ចូល​រួម​ ​៦៦%។ បន្ទាប់ពី​ ៨សប្តាហ៍ (៥៧ថ្ងៃ) ៩២%​ នៃ​អ្នកចូលរួមបាន​បង្ហាញ​ពី​ការ​វិវឌ្ឍ​ ដោយ​មានការ​ប្រសើរឡើង​ជិត​បីដង​កាលពីក្នុង​រយៈពេល​ ២សប្តាហ៍។ ការ​ប្រសើរឡើង​ជា​បន្តបន្ទាប់​របស់ POSAS ក្នុង​អំឡុង​ពេល​នៃការ​សិក្សា។
ការសិក្សា​អំពី​សម្លាកក្នុង​ឆ្នាំ​២០០៥
ការសិក្សា​អំពី​សម្លាកក្នុង​ឆ្នាំ​២០០៥
មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត
មន្ទីពិសោធន៍ Photobiology នៃសាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​អាហ្រិ្វក​ខាងត្បូង
វត្ថុបំណង
ដើម្បី​វាយតម្លៃ​ប្រសិទ្ធភាព​នៃ​ Bio-Oil ក្នុងការ​កែលម្អស្នាមសម្លាក​។
ក្រុម​មនុស្សដែល​យកមក​សិក្សា​
អ្នកចូលរួម៖ អ្នកចូលរួម​២៤នាក់ ស្ត្រី២២នាក់ និង​បុរស​ពីរនាក់​។ អាយុអ្នក​ចូលរួមពី ១៨ ដល់​៦០ឆ្នាំ។ អាយុកាលសម្លាក៖ ទើប​តែ​កើតថ្មី​រហូត​ដល់​​៣ឆ្នាំ។ ប្រភេទសម្លាក៖ សម្លាកដោយសារ​​ការ​រលាកតូចៗរហូត​​ដល់​សម្លាកដែលត្រូវ​វះ​កាត់ (សម្លាក​ធំៗ១២ សម្លាកតូច​ៗ​១៤ អ្នកចូលរួមម្នាក់មាន​សម្លាកបីកន្លែង)។
វិធីសាស្ត្រ
(អ្នក​វាយតម្លៃ) អ្នក​ធ្វើតេស្ត​បាន​ដឹង​ជា​​មុន ដឹង​ដោយ​ចៃដន្យនិង​ត្រូវ​បាន​គ្រប់គ្រង។ គំនូរប្លង់ការ​សិក្សាធ្វើ​ការ​ប្រៀប​ធៀប​សម្លាកផ្សេង​ៗ។ អ្នកចូលរួមមាន​សម្លាក​ដូចគ្នា ឬ​សម្លាក​ធំ​ល្មម​​ក្នុងការ​លាប​សម្លាក​ល្មមៗនិង​ការ​ប្រៀបធៀប​​ពីសម្លាក​ប្រែប្រួល។ ផលិត​ផល​នេះ​​លាប​ពីរដង​ក្នុង​មួយ​ថ្ងៃ​រយៈពេល​១២​សប្តាហ៍ត្រង់កន្លែង​​គោលដៅ​ដែល​ត្រូវ​លាប​។ ការ​លាប​អនុវត្ត​តាម​ការណែនាំ​តាម​ពេល​វេលា​ទៀង​ទាត់។ ការ​វាយ​តម្លៃ​ធ្វើ ០ ៤ ៨ និង​១២ សប្តាហ៍។
លទ្ធផល
ផលិតផល ​Bio-Oil ​ជួយការ​កែលម្អស្នាមសម្លាក​ ទាំង​ក្នុងការ​វាយ​តម្លៃបែបគុណភាព និងបរិមាណ។ ៦៥% នៃ​អ្នកចូលរួម​បាន​កត់សម្គាល់​ថា​មាន​ប្រសិទ្ធ​ភាព​​ក្នុង​​រយៈពេល​បួន​សប្តាហ៍។
ការសិក្សា​អំពី​សម្លាកក្នុង​ឆ្នាំ២០០២
ការសិក្សា​អំពី​សម្លាកក្នុង​ឆ្នាំ២០០២
មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត
Ayton-Moon, Somerset ចក្រភព​អង់គ្លេស​
វត្ថុបំណង
ចាត់​ចំណាត់ថ្នាក់​សមត្ថភាពនៃ​ផលិត​ផល​​ Bio-Oil ក្នុងការ​កែលម្អស្នាម​សម្លាក ក្នុងការ​សាក​ល្បង​លើអ្នក​ប្រើ​ប្រាស់ចំនួន ​​៨២នាក់។
ក្រុម​មនុស្សដែល​យកមក​សិក្សា​
អ្នកចូលរួម៖ អ្នក​ចូលរូម​៨២នាក់​រួមមាន​មនុស្ស​ពេញវ័យ​ និង​កុមារ។ អាយុកាល​សម្លាក៖ ទើប​តែកើត​ថ្មី​រហូត​ដល់​ជាង​១០ឆ្នាំ។ ប្រភេទ​សម្លាក៖ សម្លាក​ពក សម្លាករាប និង​សម្លាកខូង​ ចាប់ពី​រលាក​តិច​តួច​និង​ស្នាម​រយះរហូត​ដល់​សម្លាក​ត្រូវ​វះ​កាត់​។ កន្លែង​​សម្លាក​៖ កន្លែង​ផ្សេង​ៗ​។
វិធីសាស្ត្រ
ផលិត​ផល​នេះ​លាប​បីដងក្នុង​មួយ​ថ្ងៃ​រយៈពេល​បួន​សប្តាហ៍។ អ្នក​ចូលរួម​ត្រូវ​បាន​ណែនាំ​ឱ្យ​ឈ្លី​ជា​រង្វង់​រហូត​ដល់​ផលិត​ផល​នេះ​ជ្រាបចូល​សព្វសាច់។ មាន​ការ​ធ្វើ​សម្ភាស​ក្នុងរយៈពេល​០ ២ និង​៤សប្តាហ៍។ អ្នកចូលរួម​​បានចាត់​ចំណាត់ថ្នាក់​ការ​ប្រសើរឡើង​ដែលពួកគេ​បាន​កត់សម្គាល់​ឃើញពី​១-៩ (១​ តំណាង​ឱ្យ​ “គ្មាន​​ប្រសិទ្ធ​ភាព​​” និង​៩ តំណាង​ឱ្យ​ “​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​​”​)
លទ្ធផល
៨២% នៃអ្នក​ចូលរួម​ដែលបាន​កត់ត្រា​ប្រសិទ្ធ​ភាព​ក្នុងការ​បំបាត់​សម្លាករបស់ខ្លួន​បន្ទាប់ពី​រយៈពេល​៤សប្តាហ៍។
ការសិក្សាអំពី​​សម្លាក​ដោយ​សារ​មុន នៅ​ក្នុង​ឆ្នាំ​២០១២​
ការសិក្សាអំពី​​សម្លាក​ដោយ​សារ​មុន នៅ​ក្នុង​ឆ្នាំ​២០១២​
មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត
ផ្នែក​រោគ​សើ​​ស្បែក នៃ​មន្ទី​រពេទ្យ​សាកល​វិទ្យា​ល័យ​ Peking University First Hospital ទីក្រុង​ប៉េកាំង ប្រទេស​ចិន
វត្ថុបំណង
ការសិក្សា​​ដើម្បី​វាយ​តម្លៃ​អំពី​ប្រសិទ្ធភាព​នៃ​ផលិតផល​ Bio-Oil ក្នុង​ការ​កែលម្អស្នាម​សម្លាក​ដោយ​សារ​មុន​​លើ​ផ្ទៃមុខទៅលើ​អ្នកចូលរួម​ជា​ជន​ជាតិ​ចិន។
ក្រុម​មនុស្សដែល​យកមក​សិក្សា​
អ្នក​ចូលរួម​៖ អ្នកចូលរួម​ជា​ជន​ជាតិ​ចិន​ចំនួន​៤៤​នាក់ដែលមាន​​សម្លាក​ដោយ​សារ​មុន​ថ្មីៗ​នៅលើ​ផ្ទៃមុខ (<១ឆ្នាំ)។ កោសិកាព្យាបាល​ដោយ​ប្រើ​ប្រេង ​Bio-Oil រួមមាន​អ្នកចូលរួម៣២នាក់ និង​កោសិកាមិនមាន​ការ​​ព្យាបាល រួមមានអ្នកចូលរួម​១២នាក់។ អាយុ​អ្នក​ចូលរួម៖ ១៤ ដល់​៣០ឆ្នាំ។
វិធីសាស្ត្រ
ការ​ធ្វើតេស្ត​ដោយ​ចៃដន្យ ​និង​ត្រូវ​បាន​គ្រប់គ្រង​។​ អ្នកចូលរួម​បាន​ចូលរួម​នៅក្នុង​ការ​វាយតម្លៃបឋម​បន្ទាប់ពី​រយៈពេលលាង​ជម្រះ​​១សប្តាហ៍។ ផលិត​ផល​នេះត្រូវ​លាប​ពីរ​ដង​ក្នុង​មួយ​ថ្ងៃរយៈពេល​១០សប្តាហ៍។ ការ​លាប​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​នៅពេល​វេលា​ទៀង​ទាត់។ ការ​វាយតម្លៃ​ធ្វើឡើង​នៅ​ ០ ៤ ៨ និង​១០ សប្តាហ៍រួមមាន​ដូច​ខាងក្រោម៖ ការ​វាយតម្លៃ​សម្លាកទូទៅ (GSS) ដោយ​អ្នក​ស៊ើប​អង្កេត​ ការ​ថ្លឹងថ្លែងពីពណ៌សម្លាក​ដោយ​សារ​​មុន​/ ភាពក្រហម​ដោយ​ប្រើកាឡូរីម៉ែត្រ​ ការ​ថ្លឹងថ្លែង​កម្រិតសារធាតុសេប៉ូម ​ដោយ​ប្រើ​ម៉ាស៊ីនសេប៉ូម​ ការ​កត់ត្រា​ពី​រោគ​សញ្ញានៃការ​កើត​មុន និង​ការរលាកពីសំណាក់​គ្រូពេទ្យ​ឯក​ទេស​ខាង​សើស្បែក។ អ្នកចូលរួម​ក៏បាន​បំពេញ​តារាងសំណួរ​វាយតម្លៃ​ខ្លួន​ឯង​នៅ​គ្រប់​ការទៅពិគ្រោះ​រាល់លើក​ផង​ដែរ​។
លទ្ធផល
លទ្ធផល​ដ៏ល្អ​បំផុត​ គឺ​សមត្ថភាពរបស់ផលិតផល Bio-Oil ក្នុងការ​កាត់​បន្ថយជំងឺរលាកស្បែក ឬ​សម្លាក​ដោយ​សារ​មុនក្រហម ដោយ​ផ្ទៃស្បែក​ទាំងមូល​ឡើង​ភ្លឺ។ លទ្ធផល​នៃ​តារាង​សំណួរវាយតម្លៃ​ខ្លួន​ឯង​បង្ហាញថា អ្នកចូលរួម​ជាង​៨៤%​ មាន​ភាព​ប្រសើរឡើង​នូវគ្រប់ស្ថានភាព​សម្លាក​ដោយ​​សារមុន​​របស់ខ្លួន​ និង​ជាង​៩០% មាន​ភាព​ប្រសើរឡើង​ទាក់ទងពណ៌សម្លាក។ លទ្ធផល​ពីការ​វាស់វែងមុន និង​ សេប៉ូមបង្ហាញថា ការ​ប្រើ​ប្រាស់ប្រេង​ Bio-Oil មិន​បណ្តាល​ឱ្យ​ ឬ​មាន​​មុន​​ធ្ងន់ធ្ងរ​ ឬ​បង្កើននូវ​ការ​បញ្ចេញជាតិ​សេប៉ូមទេ។
ការសិក្សា​អំពីសង្វារ ២០១០
ការសិក្សា​អំពីសង្វារ ២០១០
មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត
វិទ្យាស្ថាន proDERM ដើម្បីការស្រាវជ្រាវស្បែកសាស្រ្តអនុវត្ត ទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់
វត្ថុបំណង
ដើម្បី​​វាយតម្លៃ​​​ប្រសិទ្ធ​ភាព​នៃ​​ផលិត​ផល​ Bio-Oil ក្នុងការ​កែលម្អស្នាមសង្វារ​។
ក្រុម​មនុស្សដែល​យកមក​សិក្សា​
អ្នក​ចូលរួម៖ ស្ត្រី៣៨នាក់​ដែល​​មាន​ជាតិ​​សាសន៍​ផ្សេងៗ​គ្នា​។ អាយុ​អ្នក​ចូលរួម៖ ១៨ ដល់​៦៥ឆ្នាំ។ សង្វារបណ្តាលឱ្យ៖ (ការមានក្បាលពោះ​ក្រោយ​ឆ្លងទន្លេ ការ​ឡើង​ទម្ងន់ ឬ​ កុមារវ័យជំទង់ដែលជួបប្រទះការ​ធំធាត់រហ័ស)​ ។ ទីតាំង​សង្វារ៖ ពោះ ភ្លៅ និង​ត្រគាក។​
វិធីសាស្ត្រ
ការធ្វើតេស្ត​ដោយសម្ងាត់​ ការជ្រើសរើសដោយ​ចៃដន្យមកធ្វើតេស្ត​ និងវិធីសាស្រ្តគ្រប់គ្រងលទ្ធផល​លម្អៀង។ អ្នកចូលរួមមាន​សង្វារដូចគ្នា​​ ឬ​សង្វារ​ដែល​ធំ​ល្មម​​​ក្នុងការ​លាប​សម្លាក​ល្មមៗនិង​ការ​ប្រៀបធៀប​​រវាង​អ្នក​ចូល​រួម​។ ផលិត​ផល​នេះ​លាប​ពីរដង​ក្នុង​មួយ​ថ្ងៃរយៈពេល ៨សប្តាហ៍​មិន​ចាំបាច់ឈ្លី​​បន្ថែម​នៅ​កន្លែង​គោលដៅឡើយ។ ការ​លាប​នេះ​ធ្វើតាមការ​ណែនាំនៅពេល​វេលាទៀង​ទាត់។ ការ​វាយតម្លៃ​បាន​ធ្វើ​នៅ ០ ២ ៤ និង​៨សប្តាហ៍។ ទំហំ​សម្លាក​ផ្សេង​គ្នា​ដូច​បាន​កំណត់​នៅក្នុង​ការ​វាយតម្លៃ​លើសម្លាករបស់​​អ្នក​ជំងឺ (POSAS)។
លទ្ធផល
ផលិតផល Bio-Oil មាន​ប្រសិទ្ធភាពក្នុងការ​កាត់បន្ថយសង្វារ។ គេឃើញមាន​លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់​បន្ទាប់ពី​រយៈពេល​តែ​ពីរ​សប្តាហ៍ប៉ុណ្ណោះ (ថ្ងៃទី ១៥) ដែលចេញជាលទ្ធផលជាក់ស្តែងចំនួន​ ៩៥%នៃអ្នកចូលរួម។ បន្ទាប់ពីរយៈពេល ​៨សប្តាហ៍ (ថ្ងៃទី ៥៧) ចំនួន១០០% នៃ​អ្នកចូលរួមបាន​​បង្ហាញ​ថា​មាន​ការ​ប្រសើរឡើង​ ដោយ​ទំហំនៃការ​ប្រសើរឡើងនោះគឺច្រើន​ជាង​ទ្វេដងនៃលទ្ធផលកាលពីប្រើប្រាស់បាន រយៈពេល​ពីរ​សប្តាហ៍។ ការ​ប្រសើរឡើង​ជា​បន្ត​បន្ទាប់នៃ POSAS អំឡុង​រយៈពេល​នៃការ​សិក្សា​។
ការសិក្សា​អំពីសង្វារ ២០០៥
ការសិក្សា​អំពីសង្វារ ២០០៥
មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត
មន្ទីពិសោធន៍ Photobiology នៃសាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​អាហ្រិ្វក​ខាងត្បូង
វត្ថុបំណង
ដើម្បី​​វាយតម្លៃ​​​ប្រសិទ្ធ​ភាព​នៃ​​ផលិត​ផល​ Bio-Oil ក្នុងការ​កែលម្អស្នាមសង្វារ​។
ក្រុម​មនុស្សដែល​យកមក​សិក្សា​
អ្នកចូលរួម៖ ស្ត្រី២០នាក់។ អាយុអ្នក​ចូលរួម៖ ១៨ ដល់​ ៥៥ឆ្នាំ។ ទីតាំង​សង្វារ៖ ពោះ។
វិធីសាស្ត្រ
(អ្នកវាយតម្លៃ) ការធ្វើតេស្តដោយអ្នក​ធ្វើតេស្ត​បាន​ដឹង ដោយ​ចៃដន្យ និង​ដោយត្រូវ​បាន​គ្រប់គ្រង​។ ការសិក្សា​ជាគូអាចធ្វើឱ្យមានការ​ប្រៀបធៀប​គ្នារវាងអ្នកចូលរួម។ អ្នក​ចូលរួម​ទាំង​អស់​មាន​សង្វារពោះទាំងសងខាង ដោយជួយឱ្យការ​សិក្សា​មួយ​ចំហៀងពោះអាចធ្វើទៅបាន។ ផលិត​ផល​នេះ​លាប​ពីរដង​ក្នុងរយៈពេល​ ១២ សប្តាហ៍ ត្រង់កន្លែងមានសង្វារ។ ការ​លាបត្រូវ​​ធ្វើ​តាម​ការ​ណែនាំតាម​ពេល​វេលា​ទៀងទាត់។ ការ​វាយតម្លៃ​ធ្វើឡើង​នៅក្នុងរយៈពេល ០ សប្តាហ៍ ៤សប្តាហ៍ ៨សប្តាហ៍ និង​១២ សប្តាហ៍។
លទ្ធផល
ផលិតផល​ Bio-Oil បានជួយកាត់បន្ថយ​សង្វារ​ទាំង​ក្នុង​វាយតម្លៃ​បែបសត្យានុម័ត និងបែបអត្តនោម័ត។ ៥០%នៃ​អ្នក​ចូលរួម​បាន​កត់ត្រា​ពី​ការ​ប្រសើរឡើង​នូវ​ការកាត់បន្ថយសង្វារក្នុងរយៈពេល ​៨សប្តាហ៍។
ការសិក្សា​អំពី​ស្បែក​មានពណ៌មិនស្មើគ្នា ឆ្នាំ២០១១
ការសិក្សា​អំពី​ស្បែក​មានពណ៌មិនស្មើគ្នា ឆ្នាំ២០១១
មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត
Thomas J. Stephens & Associates, Inc., Texas, United States of America.
វត្ថុបំណង
ដើម្បី​វាយតម្លៃពីប្រសិទ្ធភាព​នៃ​ផលិត​ផល​ Bio-Oil ក្នុងការ​កាត់បន្ថយសម្បុរ​ស្បែកមានពណ៌មិនស្មើគ្នា និង​ស្បែក​មាន​អាចម៍រុយ នៅពេលប្រើ​ប្រាស់ដោយស្ត្រីដែលមាន​ស្បែក(ជ្រីវជ្រួញ) ​ដែលខូចដោយសារ​កម្តៅថ្ងៃកម្រិត តិច​ រហូត​ដល់ ​មធ្យម លើ​ផ្ទៃមុខ និង​ក​។
ក្រុម​មនុស្សដែល​យកមក​សិក្សា​
អ្នកចូលរួម៖ ស្ត្រី៦៧នាក់​ (មក​ពី​ជន​ជាតិ​ផ្សេងគ្នា) ដែលមាន​បញ្ហាខូចស្បែកពី​កម្រិតតិចទៅ​មធ្យម​ដោយសារកម្តៅថ្ងៃនៅ​លើ​ផ្ទៃមុខ និងក។ អ្នកចូលរួមដែល​ព្យាបាល​ដោយ​ប្រើ​ផលិត​ផល​​ Bio-Oil មាន​​៣៥នាក់ និង​អ្នកចូលរួមដែលមិន​​ព្យាបាលដោយប្រើផលិត​ផល​ Bio-Oil ​មាន​៣២នាក់។អាយុអ្នក​ចូលរួម៖ ៣០ដល់​៧០ឆ្នាំ។
វិធីសាស្ត្រ
ការធ្វើតេស្ត​ដោយ​ចៃដន្យ​ ដោយគ្រប់គ្រង និង​ដោយអ្នកវាយតម្លៃប្រសិទ្ធភាពសម្ងាត់​។ អ្នក​ចូលរួម​បាន​ចូលរួម​នៅក្នុង​ការ​វាយ​តម្លៃ​បឋម​ដែលធ្វើឡើង​បន្ទាប់ពី​រយៈពេល​លុបលាង​១សប្តាហ៍។ ផលិត​ផល​នេះ​ប្រើសម្រាប់​លាប​លើមុខ​និង​ក​ ពីរដង​ក្នុង​មួយ​ថ្ងៃ ​រយៈពេល​១២សប្តាហ៍។ ការ​លាប​នេះត្រូវធ្វើតាម​ការ​ណែនាំ​នៅពេល​ពិគ្រោះលើកដំបូង។ ការ​វាយតម្លៃត្រូវ​ធ្វើនៅសប្តាហ៍​ទី ០ ២ ៤ ៨ និង​១២។អ្នក​ចូលរួម​ត្រូវ​លាប​ផ្សេង​គ្នា​ត្រង់​មុខ​និង​ក​សម្រាប់សម្បុរ​ស្បែក​មិនស្មើ​ និង​ស្បែក​ដែលមាន​ស្នាម​ជាំ។
លទ្ធផល
ផលិត​ផល​​ Bio-Oil មាន​ប្រសិទ្ធភាព​ក្នុង​ការ​កែលម្អសម្បុរស្បែក​មិនស្មើ​ និង​ស្បែក​អាចម៍រុយទាក់ទងស្បែក​​(​ជ្រីវជ្រួញ)ដោយសារ​កម្តៅថ្ងៃ។ បន្ទាប់ពី​រយៈពេល ​បួន​សប្តាហ៍ លទ្ធផល​ដែលគួរ​ឱ្យ​កត់​សម្គាល់នោះ​គឺ​សម្រេច​បាន​ទាំង​នៅ​ផ្នែកមុខ និ​ងផ្នែក​ក។ បន្ទាប់ពី​រយៈពេល​ ១២សប្តាហ៍ ៨៦%នៃ​អ្នក​ចូលរួម​នៅក្នុង​ការ​ព្យាបាល​ដោយ​ប្រើ​ផលិត​ផល​​ Bio-Oil បង្ហាញថា មាន​ការ​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ទាក់ទងសម្បុរ​ស្បែក​មានពណ៌មិនស្មើ​គ្នាត្រង់​ផ្ទៃមុខ ៧១%នៃ​អ្នកចូលរួម​ដែលមាន​អាចម៍រុយ​លើ​ផ្ទៃមុខ ៦៩% ដែលមាន​សម្បុរស្បែក​មិនស្មើត្រង់ក​ ហើយ​៦០%មាន​អាចម៍រុយនៅត្រង់ក។
ការសិក្សា​អំពី​ស្បែក​មានពណ៌មិនស្មើគ្នា ឆ្នា២០០៥
ការសិក្សា​អំពី​ស្បែក​មានពណ៌មិនស្មើគ្នា ឆ្នា២០០៥
មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត
មន្ទីពិសោធន៍ Photobiology នៃសាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​អាហ្រិ្វក​ខាងត្បូង
វត្ថុបំណង
ដើម្បី​វាយតម្លៃ​អំពី​ប្រសិទ្ធភាព​របស់​ផលិត​ផល​​ Bio-Oil ក្នុងការ​កែលម្អសម្បុរ​ស្បែកមានពណ៌មិនស្មើគ្នា រឺ ស្បែកស្រអាប់។
ក្រុម​មនុស្សដែល​យកមក​សិក្សា​
អ្នក​ចូលរួម៖ ស្ត្រី៣០នាក់ ​មក​ពី​ជន​ជាតិ​ផ្សេង​ៗ។ អាយុ​អ្នក​ចូលរួម៖ ១៨ ដល់​៥៥ឆ្នាំ។ ប្រភេទអាចម៍រុយ៖ ការ​ខ្លោច​ស្បែក​មុខ។
វិធីសាស្ត្រ
(អ្នក​វាយតម្លៃ) ការធ្វើតេស្ត​ដោយអ្នកធ្វើតេស្តបានដឹង ការជ្រើសរើសដោយ​ចៃដន្យ​ និង​មានការត្រួតពិនិត្យ។ ការសិក្សា​ជាគូ ធ្វើឱ្យអាច​ប្រៀបធៀប​​គ្នារវាងអ្នកចូលរួម។ អ្នក​ចូលរួម​មាន​អាចម៍រុយ​ទាំងសងខាង​ ដែលធ្វើឱ្យការ​សិក្សាមួយចំហៀងមុខ​និង​កអាចធ្វើទៅរួចបាន។ ការ​លាប​ត្រូវ​ធ្វើតាមការ​​ណែនាំនៅពេល​វេលា​ទៀង​ទាត់។ ការ​វាយ​តម្លៃ​ធ្វើ​នៅ​សប្តាហ៍ទី០ ទី២ ទី៤ ទី៨ និងទី​១២។
លទ្ធផល
ផលិត​ផល​ Bio-Oil ​ធ្វើ​ឱ្យ​បាត់សម្បុរ​​ស្បែក​មានពណ៌មិនស្មើ​​ទាំង​​ប្រភេទ​ស្បែក​ភ្លឺ​និង​ស្បែក​ស្រអាប់។ ៩៣%នៃ​អ្នក​ចូលរួម​បាន​កត់ត្រា​ពី​ការ​ប្រសើរឡើងនៃសម្បុរស្បែក​ក្នុង​រយៈពេល​ ៦សប្តាហ៍។ គ្រូពេទ្យ​នៅតាម​គ្លីនិក​កត់​សម្គាល់​ឃើញ​ពី​ភាពប្រសើរ​ឡើង​ស្មើគ្នា​ទាំង​ប្រភេទ​ស្បែក​ភ្លឺ ​និង​ស្បែក​ស្រអាប់ ​ពីសប្តាហ៍ទី០ ទៅ​ សប្តាហ៍ទី៨។ គ្រូពេទ្យ​កត់សម្គាល់ឃើញ​ការ​ប្រសើរឡើងទាក់ទង​ប្រភេទ​ស្បែកស្រអាប់ ពីសប្តាហ៍ទី​៨ ​​ទៅ​សប្តាហ៍ទី១២។
ការសិក្សា​អំពី​ស្បែក​ជ្រីវជ្រួញ ឆ្នាំ២០១១
ការសិក្សា​អំពី​ស្បែក​ជ្រីវជ្រួញ ឆ្នាំ២០១១
មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត
Thomas J. Stephens & Associates, Inc., Texas, United States of America.
ការ​សិក្សា​១៖ មុខ​ និង​ក
វត្ថុបំណង
ដើម្បី​វាយតម្លៃ​អំពី​ប្រសិទ្ធភាពរបស់​ផលិត​ផល​​ Bio-Oil នៅពេល​ត្រូវ​បាន​ប្រើ​ប្រាស់ដោយ​ស្រ្តី​ដែលមាន​ស្បែក​ជ្រីវជ្រួញខូច​ដោយសារ​ត្រូវ​កម្តៅថ្ងៃ​តិ​ចតួច​រហូតមធ្យម​ត្រង់​ផ្ទៃមុខ​និង​ក។
ក្រុម​មនុស្សដែល​យកមក​សិក្សា​
អ្នកចូលរួម៖ ស្ត្រី៦៧នាក់​ (មកពី​ជន​ជាតិ​ផ្សេង​ៗ) ដែលខូចស្បែក​ដោយសារ​ត្រូវ​កម្តៅ​ថ្ងៃតិចដល់​មធ្យម​លើ​ផ្ទៃមុខ​និង​ក។ ក្រុម​ដែលព្យាបាល​ដោយ​ប្រើ​ផលិត​ផល​ Bio-Oil មាន​៣៥នាក់ និង​ក្រុមដែល​មិន​ព្យាបាល​ដោយ​ប្រើផលិតផល​​Bio-Oil​មាន​៣២នាក់។ អាយុ​អ្នក​ចូលរួម៖ ៣០ ទៅ​៧០នាក់។
វិធីសាស្ត្រ
ការ​ធ្វើតេស្ត​ដោយ​ចៃដន្យ ដោយគ្រប់គ្រង និងដោយអ្នកវាយតម្លៃប្រសិទ្ធភាពសម្ងាត់​។ ​អ្នក​ចូលរួម​ទាំងអស់បាន​ចូលរួម​នៅក្នុង​ការ​វាយតម្លៃ​បឋម​បន្ទាប់ពី​រយៈពេល​លុប​លាង​១សប្តាហ៍។ ផលិត​ផល​នេះ​លាប​លើ​ផ្ទៃមុខ​និង​ក ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ ក្នុងរយៈពេល​១២សប្តាហ៍។ ​ការ​លាប​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ដែលបានផ្តល់តាំងពីការណាត់ជួបដំបូង​។ ការ​វាយតម្លៃ​ស្បែកត្រូវបានធ្វើ​នៅសប្តាហ៍ទី០ ទី២ ទី៤ ទី៨ និងទី​១២។ ស្បែក ក ​និង​មុខរបស់អ្នក​ចូលរួម​ទាំងអស់ត្រូវ​បានគេចាត់ថ្នាក់​ដាច់ដោយ​ឡែកពីគ្នា​ទៅតាមលក្ខណៈ​សម្រាប់វាយសតម្លៃប្រសិទ្ធភាពដូច​តទៅ៖ សភាពស្បែកទាំង​មូល ខ្សែ​តូចៗ ស្នាមជ្រួញ ជាំ សម្បុរស្បែក​មិនស្មើ ភាពគ្រើម​/ភាពរលោងតាមរយៈការ​មើល​ ភាពគ្រើម​ពេល​ប៉ះ/ភាពរលោង​តាមរយៈការ​​ប៉ះ សភាពរឺង និង​ភាព​ថ្លា (ភាពស្រអាប់)។​
លទ្ធផល
ផលិត​ផល​​ Bio-Oil មាន​ប្រសិទ្ធភាព​ធ្វើឱ្យសភាព​ស្បែកនៅត្រង់ក និងមុខដែលរកការបំផ្លាញដោយកំារស្មីព្រះអាទិត្យ មានលក្ខណៈប្រសើរឡើង​។ ៨សប្តាហ៍ក្រោយមក​ យោងតាមស្ថិតិ លទ្ធផល​ដ៏ប្រសើរបាន​កើតមានឡើងលើគ្រប់លក្ខណៈវាយតម្លៃប្រសិទ្ធភាពទាំងអស់ដែលបានកំណត់ខាងលើ។ ១២សប្តាហ៍ក្រោយមក ៩៤% នៃ​អ្នក​ចូលរួម​ដែលទទួលការព្យាបាលកោសិកាដោយ ​Bio-Oil បាន​បង្ហាញ​ពី​ការប្រសើ​រឡើង​គួរ​ឱ្យ​កត់​សម្គាល់​នៃសភាពស្បែកផ្ទៃ​មុខ ហើយ​៨០%​នៃ​អ្នក​ចូលរួម​បាន​បង្ហាញ​ការ​ប្រសើ​រ​ឡើង​គួរ​ឱ្យ​កត់​សម្គាល់នៅស្បែក ក។
ការសិក្សា​២៖ រាងកាយ
វត្ថុបំណង
ដើម្បី​វាយតម្លៃ​ប្រសិទ្ធភាព​នៃ​ផលិត​ផល​ ​Bio-Oil នៅពេល​ប្រើ​ទៅលើសាច់​ស្មា ជើង​ផ្នែកខាងក្រោម ស្បែក​ដៃ ដោយស្ត្រីដែលមាន​ការ​ខូចស្បែក (ជ្រីវជ្រួញ) ​ដោយ​សារ​ កម្តៅថ្ងៃ​កម្រិតតិច​ទៅ​មធ្យម។
ក្រុម​មនុស្សដែល​យកមក​សិក្សា​
អ្នកចូលរួម​៖ ស្ត្រី​៦៧នាក់​ ​(ជន​ជាតិ​ផ្សេងគ្នា) ដែលមាន​បញ្ហា​ស្បែក​ខូចកម្រិតតិច​ដល់​មធ្យម ដោយសារ​កម្តៅថ្ងៃ​នៅលើ​ផ្ទៃមុខ​និង​ក។ អ្នកចូលរួមព្យាបាល​ដោយ​ប្រើ​ផលិត​ផល​ Bio-Oil ​មាន​​៣៥នាក់​ និង​អ្នកចូលរួមមិន​ព្យាបាលដោយ​ប្រើផលិត​ផល​ Bio-Oil ​មាន​៣២នាក់។ អាយុ​អ្នក​ចូលរួម៖​៣០ទៅ​៧០នាក់។
វិធីសាស្ត្រ
ការធ្វើតេស្ត​ដោយ​ចៃដន្យ ដោយ​ត្រូវ​បាន​គ្រប់គ្រង ។ អ្នក​ចូលរួម​បាន​ចូលរួម​នៅក្នុង​ការ​វាយតម្លៃ​បឋម​បន្ទាប់ពី​រយៈពេល​លុប​លាង​១សប្តាហ៍។ ផលិត​ផល​នេះ​លាប​ត្រង់សាច់ស្មា ជើង​ផ្នែក​ខាងក្រោមនិង​ដៃ​ពីរដងក្នុងមួយថ្ងៃរយៈពេល​១២សប្តាហ៍។ ការ​វាយតម្លៃ​ផ្នែក​វេជ្ជសាស្ត្រ​ធ្វើ​នៅ​សប្តាហ៍ទី​​០ ២ ៤ ៨ និង​១២។ អ្នក​ចូលរួម​ត្រូវ​លាប​ដាច់ដោយ​ឡែក​ពីគ្នា​ត្រង់កន្លែង​វាល​ ​ជើងផ្នែក​ខាងក្រោម​និង​ដៃ​។ លាបពេញខ្លួនស្បែក​ជ្រីវជ្រួញ ស្បែក​ស្ងួត​ ស្បែក​គ្រើម/ស្បែក​រលោង​​ដែល​មើល​ឃើញ​នឹង​ភ្នែក​ និង​ស្បែកគ្រើម​/ស្បែក​រលោង​ដែល​អាច​ប៉ះបាន។
លទ្ធផល
ផលិត​ផល​ Bio-Oil មាន​ប្រសិទ្ធភាព​ក្នុងការធ្វើឱ្យ​ស្បែក (ជ្រីវជ្រួញ)​ដែល​ខូច​ដោយសារ​ត្រូវ​កម្តៅថ្ងៃនៅ​លើ​រាងកាយមានភាពល្អប្រសើរជាងមុន។ បន្ទាប់ពី​រយៈពេល​បួន​សប្តាហ៍ គេទទួលបាន​លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់​ទាក់ទង​ស្បែក​នៅ ​វាល ជើង​ផ្នែកខាងក្រោម និង​ដៃ។
ការ​សិក្សា​ពី​ស្បែក​គ្មានសំណើម​ ឆ្នាំ២០១១
ការ​សិក្សា​ពី​ស្បែក​គ្មានសំណើម​ ឆ្នាំ២០១១
មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត
មន្ទីពិសោធន៍ Photobiology នៃសាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​អាហ្រិ្វក​ខាងត្បូង
ការសិក្សាទី ១
វត្ថុបំណង
ដើម្បី​វាយតម្លៃ​ប្រសិទ្ធភាព​នៃ​ការ​លាប​ផលិត​ផល ​​Bio-Oil តែ​មួយ​ដង​ដើម្បីជួយពង្រឹងមុខងារជារបាំងការពារស្បែក និងមិនឱ្យបាត់បង់សំណើមរបស់កោសិកាដែលងាប់។
ក្រុម​មនុស្សដែល​យកមក​សិក្សា​
អ្នកចូលរួម​៖ ស្ត្រី៤០នាក់​ដែលជាជន​ជាតិ​ផ្សេង​ៗគ្នា។ កន្លែង​ធ្វើ​តេស្ត៖ ផលិត​ផល​ ត្រូវបានធ្វើតេស្តដោយ​លាប​នៅកំភួនដៃ​​អ្នក​ចូលរួម​ទាំង​អស់។
វិធីសាស្ត្រ
ការ​វាយ​តម្លៃ​សំណើម​ស្បែក​ដោយ កូណេអូម៉ែត្រ (Corneometer) គឺ​ជាការវាស់វែងលើកទី១ រីឯការវាយតម្លៃមុខងារ​ស្រទាប់​ការពាស្បែកដោយ វ៉ាប៉ូម៉ែត្រ (Vapometer) គឺជាការវាស់វែងលើកទី២។ ក្រុមជំនាញលាងសម្អាតកំភួនដៃជាមួយសាប៊ូពីរម៉ោងមុន​​ការ​វាស់វែង​ចាប់​ផ្តើម។​ ការវាស់វែង​បឋមដោយប្រើឧបករណ៏ទាំងពីរត្រូវបានអនុវត្ត។ បន្ទាប់មក ផលិតផល​ Bio-Oil និងប្រេងធម្មតា ត្រូវបានគេ​យក​មក​លាប​លើកន្លែង​ផ្សេង​គ្នានៃ​កំភួន​ដៃរបស់​អ្នកចូលរួមពិសោធ​ទាំងអស់។ ការវាស់វែង​ ក៏ត្រូវបាន​​ធ្វើឡើងភ្លាមៗម្តងទៀត ក្រោយ​ពេល​​លាបផលិតផល​ប្រេងទុក​ចោល​រយៈពេល​ពីរម៉ោង នៅ​មុន និងក្រោយពេលលាងសម្អាត​។ កន្លែងដែលមិនបានលាប​ប្រេង​ក៏ត្រូវ​វាស់វែង​នៅ​គ្រប់ពេលវេលាទាំងអស់​ផង​ដែរ។
លទ្ធផល
ក្រោយពេលលាបភ្លាមៗ ប្រេងទាំងពីរប្រភេទបានជួយ​កាត់បន្ថយ​ការ​បាត់បង់​ជាតិទឹកលើ​ស្បែក បើ​ប្រៀបធៀបនឹងកន្លែងដែលមិនបានលាបប្រេងសោះ​។ ការកើន​ឡើងសមត្ថភាពស្រូប​យក​របស់ស្បែកនៅ​​រយៈពេល​ពីរម៉ោងមុនពេល​លាង​សម្អាត​បង្ហាញ​ថាសំណើមស្បែកមានការកើន​ឡើងដោយសារ​ការលាប​​ប្រេងទាំង​ពីរ​ប្រភេទនេះ​។​ ពីរម៉ោង​ក្រោយមក បន្ទាប់​ពី​លាង​សម្អាត​​ស្បែកឱ្យ​អស់​ជាតិ​ប្រេង​រួច​យើង​ឃើញ​ថា ផលិតផល​ Bio-Oil​ បានធ្វើ​ឱ្យ​​ស្បែកដែល​បាត់​បង់​ជាតិ​ទឹក​ (TEWL) មាន​ភាព​ប្រសើរឡើង បើធៀប​នឹងការ​ប្រើប្រាស់​​ប្រេងធម្មតា។ លទ្ធផល​នេះ​បង្ហាញ​ថា​ មាន​ការកើនឡើងនៃការបញ្ចេញ​សំណើមលើ​ស្បែក​​ ដែលធ្វើ​​ ឱ្យស្បែក​កាន់តែ​មាន​សំណើមស្បែក។​
ការសិក្សាទី២
វត្ថុបំណង
វាយ​តម្លៃប្រសិទ្ធភាពនៃការលាបផលិតផល ​Bio-Oil ពីរដង​ជា​រៀងរាល់ថ្ងៃ ដើម្បី​បង្កើនសំណើមស្បែក និង​ព្យាបាលស្បែកស្ងួត។
ក្រុម​មនុស្សដែល​យកមក​សិក្សា​
អ្នកចូលរួមក្នុងការសាកល្បង៖ មនុស្សស្រីស្បៃកស២៥នាក់។ កន្លែងសាកល្បង៖ លាប​ផលិត​ផលលើស្បែកកំភួនជើងរបស់អ្នកចូលរួមទាំងអស់។​
វិធីសាស្ត្រ
សាប៊ូត្រូវបានប្រើប្រាស់​ធ្វើ​ឱ្យ​ស្បែក​ស្ងួតក្នុង​រយៈពេលប្រាំពីរថ្ងៃ។ ផលិតផល Bio-Oil​ និង​ប្រេង​ធម្មតាត្រូវបានលាបពីរដងក្នុងមួយ​ថ្ងៃ។ ការវាយតម្លៃស្បែកត្រូវបានធ្វើនៅ​ថ្ងៃទី១ និង ថ្ងៃ​ទី៣។ ការត្រួតពិនិត្យនឹង​ភ្នែកផ្ទាល់​ ត្រូវ​ធ្វើ​ឡើង​ដោយអ្នកវាយតម្លៃដែលមានការ​បណ្តុះ​បណ្តាល ដោយ​​ប្រើ​ប្រាស់អំពូលកែវពង្រីក​២x។ កន្លែងដែលមិនបានលាបប្រេង​ក៏ត្រូវត្រួតពិនិត្យគ្រ​ប់​ពេលវេលា​​ផង​ដែរ។
លទ្ធផល
ទាំង Bio-Oil និងប្រេងធម្មតាសុទ្ធតែបង្ហាញពីរការកាត់បន្ថយភាពស្ងួត​នៃស្បែក បើ​ប្រៀប​ធៀប​ជាមួយកន្លែងដែលមិនបានលាបប្រេង។ Bio-Oil មានប្រសិទ្ធភាពខ្ពស់ជាង​ប្រេង​ធម្មតានៅ​ថ្ងៃទី​៣។ លក្ខណៈ​ប្រសើរឡើងដ៏គួឱ្យកត់សម្គាល់នៃសម្រស់​ស្បែកនៅ​ត្រង់​កន្លែង​ដែលបានលាប​ Bio-Oil បញ្ជាក់ពី​ប្រសិទ្ធភាពរបស់ Bio-Oil ក្នុងការ​ព្យាបាលស្បែកស្ងួត។
ការសាកល្បងលើលទ្ធភាពកើតមុន,​​ ២០០៦
ការសាកល្បងលើលទ្ធភាពកើតមុន,​​ ២០០៦
មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត
ក្រុមហ៊ុន Future Cosmetics ទីក្រុងប្រេតូរីយ៉ា ប្រទេសអាហ្វ្រិកខាងត្បូង
វត្ថុបំណង
ធ្វើ​តេស្ដថាតើ ផលិតផល Bio-Oil អាចបង្កជាមុន និងមុនសាច់ដែរឬទេ
ក្រុម​មនុស្សដែល​យកមក​សិក្សា​
អ្នកចូលរួម៖ ២១នាក់ (ស្រី១៧ និង ប្រុស៤នាក់) មានសញ្ជាតិខុសៗគ្នា ៥០% នៃអ្នកចូលរួម ជាប្រភេទមនុស្សដែលងាយកើតមុន។
វិធីសាស្ត្រ
ចៃដន្យ និងមានការត្រួតពិនិត្យ។ ផលិតផលត្រូវបានលាបពីរដងក្នុង​មួយ​ថ្ងៃ ក្នុង​រយៈពេល២៨​ថ្ងែ។ ទីតាំងបីកន្លែង ត្រូវបានវាយតម្លៃ៖ កន្លែងមិនលាបអ្វី​សោះ (អវិជ្ជមាន) កន្លែងលាបផលិតផល Bio-Oil និងកន្លែងដែលលាបអាកុលឡាណូលីន​អាសេទីឡាត (វិជ្ជមាន, ផលិតផលបង្កឱ្យកើត​មុន)។ ផលិតផលសាកល្បងត្រូវបានលាបលើខ្នង​ផ្នែកខាង​លើ (តំបន់ស្លាបប្រចៀវ)។
លទ្ធផល
ផលិត​ផល Bio-Oil ត្រូវបានរកឃើញ​ថាជាផលិតផលមិនបង្កមុន និងមុនអង្កាម។ កន្លែងដែលបានលាប​ Bio-Oil មិនមាន​ភាព​ខុសគ្នាពីតំបន់ដែល​មិនមានលាបអ្វីទេ។ លទ្ធផលវិជ្ជមានបង្កឱ្យ​កើតមុន។
សាកល្បងលើ​ស្បែក​ដែលងាយ​ប្រតិកម្ម ២០០៦
សាកល្បងលើ​ស្បែក​ដែលងាយ​ប្រតិកម្ម ២០០៦
មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត
ក្រុមហ៊ុន Future Cosmetics ទីក្រុងប្រេតូរីយ៉ា ប្រទេសអាហ្វ្រិកខាងត្បូង
វត្ថុបំណង
សាកល្បងថាតើ ផលិតផល Bio-Oil បង្កឱ្យមានរលាកស្បែកលើបុគ្គលដែលមានស្បែកងាយ​ប្រតិកម្មដែរឬទេ
ក្រុម​មនុស្សដែល​យកមក​សិក្សា​
អ្នកចូលរួម៖ ២១នាក់ អាយុពី ១៨ ទៅ ៦៥ឆ្នាំ។ លក្ខខណ្ឌនៃការជ្រើសរើស៖ បុគ្គលដែលមានស្បែកងាយប្រតិកម្មត្រូវបានជ្រើស​រើស និងត្រួវលាបអាស៊ីតឡាក់តិច​ដើ​ម្បី​បញ្ជាក់កម្រិត​ងាយរង​ប្រតិកម្ម។
វិធីសាស្ត្រ
ចៃដន្យ និងមានការត្រួតពិនិត្យ។ ទីតាំងចំនួនបីត្រូវបានយកមកវាយ​តម្លៃ៖ កន្លែងលាបទឹកសុទ្ធ (អវិជ្ជមាន) កន្លែងដែលលាបផលិតផល Bio-Oil និងកន្លែងលាប​សូលុស្យុងស៊ុលផាតឡូរីលសូដ្យូមកំហាប់ ១% (វិជ្ជមាន បង្កប្រតិកម្មលើស្បែក)។ ផលិតផលសាកល្បង​ត្រូវបានគេបិទលើកភួនដៃ ក្នុង​រយៈពេល២៤​ម៉ោង។ ស្បែកត្រូវបានគេ​វាយ​តម្លៃ និង​ប្រតិកម្មត្រូវបានកត់ត្រាទុកក្រោយ​ពី​បិទផលិតផល​នេះ នៅ​រយៈពេល​២៤ម៉ោង ៤៨ម៉ោង ៧២ម៉ោង និង ៩៦ម៉ោង។ អ្នកឯកទេសស្បែក​មានវត្តមាននៅ​ពេលវាយ​តម្លៃ។ ប្រតិកម្មស្បែកត្រូវគេវាស់វែង ដោយ​មាត្រដ្ឋាន ពី ០ ដល់ ៤​ (០ មានន័យថាគ្មានប្រតិកម្ម ហើយ៤ មានន័យថាប្រតិកម្មក្រហម​ខ្លាំង។)
លទ្ធផល
ផលិតផល Bio-Oil ត្រូវបានរកឃើញ​ថា ជាផលិត​ផល​មិន​ធ្វើ​ឱ្យ​រលាក​ស្បែក​របស់​បុគ្គលដែលមានស្បែក​ងាយ​រង​ប្រតិកម្ម។ គ្មានអ្នក​ចូលរួមណា​ម្នាក់មានប្រតិកម្មជាមួយ​ផលិតផល Bio-Oil ទេ។ ផលិតផល Bio-Oil មានប្រតិកម្មជាមធ្យម ០,០៣ អំឡុងពេល៩៦ម៉ោង។ ផលិតផល Bio-Oil មានប្រសិទ្ធភាពប្រសើរជាងទឹកសុទ្ធ (អវិជ្ជមាន)
ការសិក្សាលើការស្រូបយក ២០១១
ការសិក្សាលើការស្រូបយក ២០១១
មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត
វិទ្យាស្ថាន proDERM ដើម្បីការស្រាវជ្រាវស្បែកសាស្រ្តអនុវត្ត ទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់
ការសិក្សាទី ១
វត្ថុបំណង
វាយ​តម្លៃល្បឿនស្រូបនៃ​ផលិតផល Bio-Oil បន្ទាប់​ពីការ​លាប និង​ត្រដុស
ក្រុម​មនុស្សដែល​យកមក​សិក្សា​
អ្នក​ចូលរួម៖ អ្នកវាស់ល្បឿន​ ដែលមានការ​បណ្តុះ​បណ្ដាលចំនួន២២នាក់ (ស្រី ២១នាក់ និងប្រុស ១នាក់)។ កន្លែងសាកល្បង៖ ផលិតផលសាកល្បងត្រួវបានលាប​លើកំភួនដៃរបស់​អ្នកវាស់ល្បឿនទាំងអស់។
វិធីសាស្ត្រ
សម្ងាត់ ចៃដន្យ និងមានការត្រួតពិនិត្យ។ ផលិតផល Bio-Oil និង​ ប្រេង​ធម្មតា ត្រូវបានលាបលើកន្លែងដែលត្រូវធ្វើការ​សាក​ល្បង​នៅលើកំភួនដៃអ្នកវាស់ល្បឿនទាំងអស់។ អ្នកវាស់ល្បឿនលាបង្វិល​ដៃ១០០ជុំ​ ក្នុងល្បឿនដែលបានកំណត់។ បន្ទាប់មក​ អ្នកវាស់ល្បឿន បាន​ឱ្យ​ពិន្ទុ​សម្រាប់​ការ​ស្រួបរបស់​ផលិតផលទាំងនេះ ​ដោយ​ប្រើប្រាស់​មាត្រ​ដ្ឋាន​ប្រាំ​ពិន្ទុ ​ចាប់ពី «ការស្រូបយឺតណាស់» ដល់ «ការស្រូបលឿនណាស់»។ ការវាស់ដោយ Sebumeter ដើម្បីវាយតម្លៃបរិមាណប្រេងនៅលើស្បែកត្រូវបានធ្វើឡើងពីរដង មុនពេលលាប និងពីរនាទីបន្ទាប់ពីលាបផលិតផល។
លទ្ធផល
សមត្ថភាពស្រូបនៃផលិតផល Bio-Oil ចូល​ទៅក្នុងស្បែក ត្រូវបានកំណត់ថាមាន «លឿនណាស់» ឬ «លឿន» ដោយសំឡេងភាគច្រើន (៧៧,៣%) នៃអ្នកដាក់​ពិន្ទុដែល​មាន​ការបណ្ដុះបណ្ដាល​។ លទ្ធផលនេះ​ត្រូវបាន​បញ្ជាក់ឡើងវិញ តាមរយៈការវាស់វែងដោយ​ប្រើឧបករណ៍ដែលមានអំណាន sebumeter នៅចំណុចពេលទី២ ដែលបាន​បង្ហាញ​ថា បរិមាណប្រេងនៅសល់​លើស្បែកមាន​កម្រិតតិចជាប្រេងធម្មតា។
ការសិក្សាទី២
វត្ថុបំណង
វាយ​តម្លៃ​ល្បឿនស្រូបនៃផលិតផល Bio-Oil ក្រោយ​ពេលលាប និងត្រដុស
ក្រុម​មនុស្សដែល​យកមក​សិក្សា​
អ្នកចូលរួម១០០នាក់ (ស្រី៩៧នាក់ និងប្រុស៣នាក់)។ កន្លែងសាកល្បង៖ ផលិតផលសាកល្បងត្រួវបានលាប​លើកំភួនដៃរបស់​អ្នកវាស់​ល្បឿនទាំងអស់។
វិធីសាស្ត្រ
ការធ្វើតេស្តដោយសម្ងាត់ ការជ្រើសរើសដោយចៃដន្យមកធ្វើតេស្ត និងមានការត្រួតពិនិត្យ។​ ផលិតផល Bio-Oil និង​ប្រេងធម្មតា ត្រូវបានលាបលើកន្លែងដែលត្រូវធ្វើការ​សាក​ល្បង​នៅលើកំភួនដៃអ្នកចូលរួម។ អ្នក​ចូលរួម​ត្រដុស​លើកន្លែងដែលបានលាបផលិតផល​ក្នុងរយៈពេលមួយនាទី។ បន្ទាប់មក អ្នក​ចូលរួមទាំងអស់កំណត់ការស្រូបរបស់ផលិតផលលើមាត្រដ្ឋានប្រាំ​ពិន្ទុចាប់ពី «ការស្រូបយឺតណាស់» ទៅ « ការស្រូបលឿនណាស់»។
លទ្ធផល
ការស្រូបរបស់ផលិតផល Bio-Oil ទៅក្នុងស្បែកត្រូវបាន​កំណត់ថា «លឿនណាស់» ឬ «លឿន» ដោយសំឡេងភាគច្រើននៃអ្នក​ចូលរួម (៧២%)។
ការសិក្សាលើសមត្ថភាពទប់ការជ្រាប ២០០៨
ការសិក្សាលើសមត្ថភាពទប់ការជ្រាប ២០០៨
មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត
ការសាកល្បងដឹកនាំដោយលោក​បណ្ឌិតសាស្រ្តាចារ្យ J Wiechers នៅមន្ទីរពិសោធន៍ Rigano ទីក្រុងមីឡង់ ប្រទេសអ៊ីតាលី
វត្ថុបំណង
វាយតម្លៃថា តើផលិតផល Bio-Oil មានកម្រិតសមត្ថភាពទប់ការជ្រាបប្រហាក់ប្រហែលនឹង vernix caseosa។​ ( vernix caseosa គឺជាស្រទាប់ដែលមានសារធាតុអន្ធិលស្អិតពណ៌ស ដែលស្រោបទារកក្នុងផ្ទៃ ហើយត្រូវបានអ្នកវិទ្យាសាស្ត្រផ្នៃក​​សម្ផស្ស​ចាត់ទុកជា «បទដ្ឋានមាស» ក្នុងការផ្តល់សំណើមដល់ស្បែកដោយសារ​កម្រិតសមត្ថភាពទប់ការជ្រាបដ៏ល្អរបស់វា។)
វិធីសាស្ត្រ
បរិមាណ​ទឹកដែលគេបានដឹង ត្រូវបានដាក់នៅក្នុងកែវពិសោធន៍ដែលគ្របដោយភ្នាសពាក់កណ្តាលជ្រាប ដែលហៅថា Vitro-Skin™។ ភ្នាសនេះមានលក្ខណៈស្រដៀងស្បែកមនុស្ស។ Vernix caseasa និង Bio-Oil ត្រូវគេយកទៅលាបលើភ្នាសនោះ និងអត្រា​បាត់បង់ទឹកពីកែវពិសោធន៍ត្រូវបានគេវាស់ជាប្រចាំ។ ការសាកល្បងនេះ ត្រូវបានប្រៀបធៀបជាមួយល្បឿននៃការបាត់បង់ទឹកដោយភ្នាស់មិនបានដាក់ផលិតផល​អ្វីសោះដែរ។ ល្បឿនផ្ទេរចំហាយទឹកនៃផលិតផលនីមួយៗត្រូវបានគណនា និងមានបង្ហាញក្នុង g/m2/h.
លទ្ធផល
ផលិតផល Bio-Oil មានកម្រិតសមត្ថភាពទប់ការជ្រាបប្រហាក់ប្រហែលយ៉ាងខ្លាំងទៅនឹង vernix caseosa។ ផលិតផល Bio-Oil មានកម្រិតសមត្ថភាពទប់ការជ្រាប ២៣​,៥ រីឯ vernix caseosa ២៧,២។​

ការសរសើរ
ពានរង្វាន់ ណែនាំច្រើនបំផុត
ជា​ផលិត​ផល​ដែល​ត្រូវ​បានណែនាំភាគ​ច្រើន​ដោយ​វេជ្ជ​បណ្ឌិត/ឱសថ​ការី/ឆ្មប សម្រាប់​បញ្ហាសម្លាក និង​សង្វារ
Australia, ការ​អង្កេត​របស់​វេជ្ជបណ្ឌិត (ACA Research HCP Study Jan 2019, 2019)
Australia, ការអង្កេត​របស់​ឱសថ​ការី (ACA Research HCP Study Jan 2019, 2019)
Canada, ការ​អង្កេត​របស់​វេជ្ជបណ្ឌិត (EnsembleIQ Healthcare Group and RK Insights, 2019)
Canada, ការអង្កេត​របស់​ឱសថ​ការី (EnsembleIQ Healthcare Group and RK Insights, 2019)
Germany, ការអង្កេត​របស់​ឱសថ​ការី (BVDA / German Pharmacist Association, 2015)
Ireland, ការអង្កេត​របស់​ឱសថ​ការី (3 Gem, 2015)
Italy, ការ​អង្កេត​របស់​ឆ្មប (Millward Brown, 2014)
Kenya, ការអង្កេត​របស់​ឱសថ​ការី (Consumer Insight, 2015)
New Zealand, ការ​អង្កេត​របស់​វេជ្ជបណ្ឌិត (Colmar Brunton, 2018)
South Africa, ការ​អង្កេត​របស់​វេជ្ជបណ្ឌិត (IPSOS, 2018)
South Africa, ការ​ស្ទង់មតិរបស់​ពេទ្យ​រោគ​ស្រ្តី (IPSOS, 2018)
South Africa, ការ​អង្កេត​របស់​ឆ្មប (IPSOS, 2018)
South Africa, ការអង្កេត​របស់​ឱសថ​ការី (IPSOS, 2018)
United Kingdom, ការអង្កេត​របស់​ឱសថ​ការី (3 Gem, 2018)
Zimbabwe, ការ​អង្កេត​របស់​វេជ្ជបណ្ឌិត (Marketers Association of Zimbabwe, 2016)
Zimbabwe, ការ​អង្កេត​របស់​ឆ្មប (Marketers Association of Zimbabwe, 2016)
Zimbabwe, ការអង្កេត​របស់​ឱសថ​ការី (Marketers Association of Zimbabwe, 2016)
លក់ដាច់លេខ ១
ផលិត​ផលលក់​ដាច់​លេខ​ ១ សម្រាប់​​សម្លាក និង​សង្វារ
Australia (Aztec Segment and item list as defined by Aspen Pharmacare, based on AU Grocery & Pharmacy Scan combined data within Hand & Body Skin Care Database. September, 2017)
Belgium (IMS data Q2 2019 (value))
Botswana (Medswana (Pty) Ltd, 2016)
Canada (Nielsen MarketTrack. Specialty Creams, Lotions and Scar Treatments. National Grocery, Drug + Mass, 52 weeks ending Feb 3, 2018)
Finland (Pharmacy data and GFT retail data, value sales, 2016)
Germany (Nielsen IMS Health)
Hungary (IMS Health Pharmacy Survey Q1, 2016)
Ireland (IMS Firming & Anti-Stretch Mark Total value 52 week period July 18)
Italy (IMS Dataview Multichannel, Pharmacy + Parapharmacy + Corner Gdo, Reconstructed Class Anti-stretch marks (82F2A) + Scars (46A3), sell-out volume, rolling year ending in September 2018. )
Kenya (Consumer Insight, 2015)
Liechtenstein (IMS Health GmbH - Pharma Trend, Units & Sales Value, Sept 2017)
Malaysia (Nielsen, Scar & Stretch Mark, PM Drugstore/Pharmacy, January - June 2017)
Namibia (Geka Pharma (Pty) Ltd 2016 and Nampharm 2016)
Netherlands (IRI, YTD 52 2016)
New Zealand (IRI, National Combined MAT, October 2015)
Poland (IQVIA Poland Pharmascope 04/2019, 82F2 FIRMING&A-STRETCH PRODS, Value(PLN), MAT 04/2019 © 2019 IQVIA and its affiliates. All rights reserved.)
Portugal (39,4% Nº1 in Strech Market - Pharmacy only IQVIA Portugal July 2019)
Singapore (Nielsen, Scar & Stretch Mark, PM Drugstore/Pharmacy, 2016)
South Africa (Nielsen, Total Value ranking 52 week period ending 31 Jan 2018)
Swaziland (Swazi Pharm Wholesalers (Pty) Ltd, 2016)
Sweden (Nielsen Scanningdata, HPC, Other Skincare, Scars/Stretchmarks, MAT W52, 2018)
Switzerland (IMS Health GmbH - Pharma Trend, Units & Sales Value, Sept 2017)
Ukraine (PharmStandard)
United Kingdom (IRI Value Sales, Skincare Treatments category, Total UK, 52 weeks ending 1 Dec 2018)
Zimbabwe (Marketers Association of Zimbabwe, May 2016)

ភាពដែ​ល​អាច​រក​បាន
Cambodia
មាន​នៅ
ផ្សារទំនើប
ឱសថស្ថាន ទំនើប
ឱសថស្ថាន មួយចំនួនផ្សេងទៀត
ហាងលក់គ្រឿងសំអាង និង ហាងកែសម្ផស្ស
ហាងលក់ សម្ភារៈ ទារក



ស្បែកស្ងួត
បច្ចេកវិទ្យាថ្មីឈានមុខសម្រាប់អ្នកដែលមានស្បែកស្ងួត
Bio-Oil home Bio-Oil home
keyboard_arrow_up
ការសាកល្បងប្រសិទ្ធភាពសំណើម ឆ្នាំ២០១៨
មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត
Thomas J. Stephens & Associates, Inc., Texas, United States of America.
វត្ថុបំណង
ដើម្បីវាយតម្លៃប្រសិទ្ធភាពសំណើមនៃ Bio-Oil Dry Skin Gel
ក្រុម​មនុស្សដែល​យកមក​សិក្សា​
អ្នកចូលរួមសាកល្បង៖ ស្ត្រីចំនួន ២៨ នាក់ (ម្នាក់ក្នុងចំណោមពួកគេមានស្បែក Fitzpatrick ប្រភេទ I, ១៣ នាក់មានស្បែកប្រភេទ II និង ១៤ នាក់មានស្បែកប្រភេទ III) ។ អ្នកចូលរួមមានអាយុពី៖ ២៩ ឆ្នាំ ដល់ ៦៥ ឆ្នាំ។
វិធីសាស្ត្រ
ការសាកល្បងផ្នែកវេជ្ជសាស្ត្រដោយគ្រប់គ្រងអថេរ តាមវិធីសាស្ត្រចៃដន្យ ដោយបែងចែកផ្នែកនៃរាងកាយ និងបិទភ្នែកអ្នកវាយតម្លៃ - រយៈពេលមិនប្រើផលិតផលមួយសប្តាហ៍ ក្រោយមករយៈពេលព្យាបាល ២ សប្តាហ៍ និងរយៈពេលក្រោយការលាប ៣ ថ្ងៃ។ ក្នុងរយៈពេល ២ សប្តាហ៍នៃការព្យាបាល អ្នកចូលរួមសាកល្បងបានលាបផលិតផល Bio-Oil Dry Skin Gel លើជើងផ្នែកខាងក្រោមដែលបានកំណត់ និងមិនលាបជើងម្ខាងទៀតទេ។ ការវាយតម្លៃផ្នែកវេជ្ជសាស្ត្រត្រូវបានធ្វើឡើងតាមមូលដ្ឋាន និងតាមថ្ងៃទី ២, ៤, ៧, ៩, ១១ និង ១៤ និងថ្ងៃក្រោយការលាប គឺថ្ងៃទី ១, ២ និង ៣ ។ អ្នកចូលរួមសាកល្បងត្រូវបានផ្តល់ពិន្ទុតាមបែបវេជ្ជសាស្ត្រសម្រាប់ភាពស្ងួតនៃស្បែក (ពី ០ ដល់ ៥) ។ ការវាស់វែង ជីវសាស្ត្រនៃជាតិទឹកលើស្បែកត្រូវបានធ្វើឡើងដោយឧបករណ៍ Corneometer និង SKICON។ ការវាស់វែង ជីវសាស្ត្រអំពីការបាត់បង់ជាតិទឹកដែលបានឆ្លងកាត់តាមស្បែកខាងក្រៅ (TEWL) ដែលជាសូចនាករនៃមុខងាររបាំងគឺត្រូវបានធ្វើឡើងដោយប្រើឧបករណ៍ Tewameter ។
លទ្ធផល
បើប្រៀបធៀបទៅនឹងជើងដែលមិនបានព្យាបាល ផលិតផល Bio-Oil Dry Skin Gel បានបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់​អំពីកម្រិតនៃការព្យាបាលភាពស្ងួតតាមបែបវេជ្ជសាស្ត្រ ការវាស់ដោយប្រើឧបករណ៍ SKICON និងការវាស់ដោយប្រើឧបករណ៍ Corneometer នៅគ្រប់ចំណុច និងពេលវេលាទាំងអស់។ ហើយក្នុងការវាស់ដោយប្រើឧបករណ៍ Tewameter នៅថ្ងៃព្យាបាលទី ១៤ និងថ្ងៃក្រោយការព្យាបាលទី៣។ ចំពោះកម្រិតវេជ្ជសាស្ត្រនៃភាពស្ងួតមានស្ថិតិនៃភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នៅក្នុង ៨២ ភាគរយ នៃអ្នកចូលរួមសាកល្បងក្រោយរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីពីរសប្តាហ៍ ១០០ ភាគរយ នៃអ្នកចូលរួមសាកល្បងបានបង្ហាញលទ្ធផលគួរឱ្យកត់សម្គាល់ជាមួយនឹងវិសាលភាពនៃការប្រសើរឡើងស្ទើរតែបីដង នៅថ្ងៃទី ២ ។ បីថ្ងៃបន្ទាប់ពីបញ្ឈប់ការប្រើប្រាស់ ផលិតផលនៅតែបន្តមានប្រសិទ្ធភាពជាស្ថិតិគួរឱ្យកត់សម្គាល់ ចំពោះ៩៣ ភាគរយ​នៃអ្នកចូលរួមសាកល្បង ប្រសិនបើប្រៀបធៀបជាមួយនឹងពេលចាប់ផ្តើមសាកល្បង។
ទិដ្ឋភាពទូទៅ
Bio-Oil®Dry Skin Gel គឺជាវិធីថ្មីក្នុងការព្យាបាលស្បែកស្ងួត។ ផលិតផលសម្រាប់ព្យាបាលស្បែកស្ងួតបែបបុរាណ ដូចជាក្រែម ឡេ និងក្រែមលាបខ្លួន ត្រូវបានផលិតឡើងជាចម្បងពីជាតិទឹក។ ភាគច្រើននៃជាតិទឹកនេះបានហួតនៅពេលដែលវាប៉ះនឹងស្បែករបស់លោកអ្នក។ ជារឿយៗ វាជាអ្វីដែលធ្វើឱ្យលោកអ្នកមានអារម្មណ៍ត្រជាក់នៅពេលដែលលោកអ្នកលាបផលិតផលទាំងនេះលើស្បែក។ Bio-Oil®Dry Skin Gel ត្រូវបានផ្សំឡើងពីប្រេង ដូច្នេះវាធ្វើឱ្យលោកអ្នកមានអារម្មណ៍ "ក្តៅឧណ្ហៗ" នៅពេលលាបលើស្បែក។ នៅក្នុងការសាកល្បងលើអ្នកប្រើដែលមានស្បែកស្ងួត ពួកគាត់ភាគច្រើននិយាយថា វាល្អប្រសើរជាងអ្វីដែលពួកគេធ្លាប់ប្រើពីមុនសម្រាប់ស្បែកស្ងួត។

សារធាតុផ្សំ
Paraffinum Liquidum, Isopropyl Palmitate, Triisononanoin, Cetearyl Ethylhexanoate, Glycerin, Butyrospermum Parkii Butter, Aqua, Isopropyl Myristate, Urea, Caprylic/Capric Triglyceride, Isostearyl Isostearate, C26-28 Alkyl Dimethicone, Sodium Lactate, Gluconolactone, Sodium PCA, Sodium Hyaluronate, Octyldodecyl PCA, Sucrose Laurate, Sucrose Stearate, Lactic Acid, Lanolin, Butylene Glycol, Dimethicone/Vinyl Dimethicone Crosspolymer, Bisabolol, Helianthus Annuus Seed Oil, Silica, Glycine Soja Oil, BHT, Retinyl Palmitate, Tocopheryl Acetate, Niacinamide, Linoleic Acid, Linolenic Acid, Tocopherol, Anthemis Nobilis Flower Oil, Calendula Officinalis Extract, Rosmarinus Officinalis Leaf Oil, Lavandula Angustifolia Oil, Parfum, Citronellol, Farnesol, Limonene, Linalool, CI 17200.

ការសាកល្បង​វេជ្ជសាស្រ្ត
ការសាកល្បងប្រសិទ្ធភាពសំណើម ឆ្នាំ២០១៨
ការសាកល្បងប្រសិទ្ធភាពសំណើម ឆ្នាំ២០១៨
មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត
Thomas J. Stephens & Associates, Inc., Texas, United States of America.
វត្ថុបំណង
ដើម្បីវាយតម្លៃប្រសិទ្ធភាពសំណើមនៃ Bio-Oil Dry Skin Gel
ក្រុម​មនុស្សដែល​យកមក​សិក្សា​
អ្នកចូលរួមសាកល្បង៖ ស្ត្រីចំនួន ២៨ នាក់ (ម្នាក់ក្នុងចំណោមពួកគេមានស្បែក Fitzpatrick ប្រភេទ I, ១៣ នាក់មានស្បែកប្រភេទ II និង ១៤ នាក់មានស្បែកប្រភេទ III) ។ អ្នកចូលរួមមានអាយុពី៖ ២៩ ឆ្នាំ ដល់ ៦៥ ឆ្នាំ។
វិធីសាស្ត្រ
ការសាកល្បងផ្នែកវេជ្ជសាស្ត្រដោយគ្រប់គ្រងអថេរ តាមវិធីសាស្ត្រចៃដន្យ ដោយបែងចែកផ្នែកនៃរាងកាយ និងបិទភ្នែកអ្នកវាយតម្លៃ - រយៈពេលមិនប្រើផលិតផលមួយសប្តាហ៍ ក្រោយមករយៈពេលព្យាបាល ២ សប្តាហ៍ និងរយៈពេលក្រោយការលាប ៣ ថ្ងៃ។ ក្នុងរយៈពេល ២ សប្តាហ៍នៃការព្យាបាល អ្នកចូលរួមសាកល្បងបានលាបផលិតផល Bio-Oil Dry Skin Gel លើជើងផ្នែកខាងក្រោមដែលបានកំណត់ និងមិនលាបជើងម្ខាងទៀតទេ។ ការវាយតម្លៃផ្នែកវេជ្ជសាស្ត្រត្រូវបានធ្វើឡើងតាមមូលដ្ឋាន និងតាមថ្ងៃទី ២, ៤, ៧, ៩, ១១ និង ១៤ និងថ្ងៃក្រោយការលាប គឺថ្ងៃទី ១, ២ និង ៣ ។ អ្នកចូលរួមសាកល្បងត្រូវបានផ្តល់ពិន្ទុតាមបែបវេជ្ជសាស្ត្រសម្រាប់ភាពស្ងួតនៃស្បែក (ពី ០ ដល់ ៥) ។ ការវាស់វែង ជីវសាស្ត្រនៃជាតិទឹកលើស្បែកត្រូវបានធ្វើឡើងដោយឧបករណ៍ Corneometer និង SKICON។ ការវាស់វែង ជីវសាស្ត្រអំពីការបាត់បង់ជាតិទឹកដែលបានឆ្លងកាត់តាមស្បែកខាងក្រៅ (TEWL) ដែលជាសូចនាករនៃមុខងាររបាំងគឺត្រូវបានធ្វើឡើងដោយប្រើឧបករណ៍ Tewameter ។
លទ្ធផល
បើប្រៀបធៀបទៅនឹងជើងដែលមិនបានព្យាបាល ផលិតផល Bio-Oil Dry Skin Gel បានបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់​អំពីកម្រិតនៃការព្យាបាលភាពស្ងួតតាមបែបវេជ្ជសាស្ត្រ ការវាស់ដោយប្រើឧបករណ៍ SKICON និងការវាស់ដោយប្រើឧបករណ៍ Corneometer នៅគ្រប់ចំណុច និងពេលវេលាទាំងអស់។ ហើយក្នុងការវាស់ដោយប្រើឧបករណ៍ Tewameter នៅថ្ងៃព្យាបាលទី ១៤ និងថ្ងៃក្រោយការព្យាបាលទី៣។ ចំពោះកម្រិតវេជ្ជសាស្ត្រនៃភាពស្ងួតមានស្ថិតិនៃភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នៅក្នុង ៨២ ភាគរយ នៃអ្នកចូលរួមសាកល្បងក្រោយរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីពីរសប្តាហ៍ ១០០ ភាគរយ នៃអ្នកចូលរួមសាកល្បងបានបង្ហាញលទ្ធផលគួរឱ្យកត់សម្គាល់ជាមួយនឹងវិសាលភាពនៃការប្រសើរឡើងស្ទើរតែបីដង នៅថ្ងៃទី ២ ។ បីថ្ងៃបន្ទាប់ពីបញ្ឈប់ការប្រើប្រាស់ ផលិតផលនៅតែបន្តមានប្រសិទ្ធភាពជាស្ថិតិគួរឱ្យកត់សម្គាល់ ចំពោះ៩៣ ភាគរយ​នៃអ្នកចូលរួមសាកល្បង ប្រសិនបើប្រៀបធៀបជាមួយនឹងពេលចាប់ផ្តើមសាកល្បង។
ការសាកល្បងលើអ្នកប្រើប្រាស់ដែលមានស្បែកស្ងួត ឆ្នាំ ២០១៧
ការសាកល្បងលើអ្នកប្រើប្រាស់ដែលមានស្បែកស្ងួត ឆ្នាំ ២០១៧
មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត
ក្រុមហ៊ុនស្រាវជ្រាវ Ayton Global Research សង្កាត់ Somerset ចក្រភពអង់គ្លេស
វត្ថុបំណង
ដើម្បីវាយតម្លៃប្រសិទ្ធភាពរបស់ផលិតផល Bio-Oil Dry Skin Gel ក្នុងការកាត់បន្ថយស្បែកស្ងួតនៅលើរាងកាយ ការសាកល្បងត្រូវបានធ្វើឡើងលើអ្នកប្រើប្រាស់ចំនួន ១០២ នាក់។
ក្រុម​មនុស្សដែល​យកមក​សិក្សា​
អ្នកចូលរួមសាកល្បង៖ ស្ត្រីចូលរួមចំនួន ១០២ នាក់ដែលមានស្បែកស្ងួតខ្លាំងនៅលើរាងកាយតាមការវាយតម្លៃដោយខ្លួនឯង។ អ្នកចូលរួមមានអាយុ៖ ចាប់ពី ១៨ ឆ្នាំ និងច្រើនជាងនេះ។
វិធីសាស្ត្រ
ការសាកល្បងនៅទីកន្លែងតែមួយសម្រាប់អ្នកប្រើប្រាស់ក្នុងផ្ទះ រយៈពេលពីរសប្តាហ៍ ។ អ្នកចូលរួមត្រូវបានណែនាំឱ្យប្រើប្រាស់ផលិតផលប្រចាំថ្ងៃ​លើសម្អាតស្បែកដែលស្អាត និងស្ងួត។ កម្រងសំណួរខ្លីៗចំនួន២ត្រូវបានបំពេញ៖ ទីមួយគឺបន្ទាប់ពីការប្រើប្រាស់លើកដំបូង និងលើកទីពីរបន្ទាប់ពីរយៈពេល២សប្តាហ៍នៃការប្រើប្រាស់ផលិតផល។
លទ្ធផល
ការប្រើប្រាស់៖ ៩៤ ភាគរយនៃអ្នកចូលរួមបានយល់ស្របថា “ផលិតផលនេះងាយស្រួលប្រើ” ហើយ ៩៦ ភាគរយ នៃអ្នកចូលរួមបានយល់ស្របថា “ប្រើតែបន្តិចទទួលបានលទ្ធផលច្រើន” ។
ការជ្រាបចូលស្បែក៖ ៨៣ ភាគរយនៃអ្នកចូលរួមបានយល់ស្របថា “ ផលិតផលនេះងាយជ្រាបចូលទៅក្នុងស្បែក” ។
ការស្រូបជាតិទឹក៖ ៩២ ភាគរយនៃអ្នកចូលរួមបានយល់ស្របថា “ ផលិតផលនេះបានធ្វើឱ្យស្បែកមានសំណើមភ្លាមៗ” ។ ៨០ ភាគរយនៃអ្នកចូលរួមបានយល់ស្របថា “ពួកគាត់មានអារម្មណ៍ថាស្បែករបស់ពួកគាត់មានសំណើមពេញមួយថ្ងៃ។” ៨៦ ភាគរយនៃអ្នកចូលរួមបានយល់ស្របថា “ស្បែកស្ងួតរបស់ពួកគាត់មានសំណើមឡើងវិញក្នុងរយៈពេលពីរសប្តាហ៍។” ៨៥ ភាគរយនៃអ្នកចូលរួមបានយល់ស្របថា “ ស្បែករបស់ពួកគាត់មើលទៅកាន់តែស្អាតជាងមុនក្រោយពេលប្រើប្រាស់ ២ សប្តាហ៍ដំបូង។”
ជារួម៖ ៦២ ភាគរយ នៃអ្នកចូលរួមបានយល់ស្របថា​”ផលិតផលនេះមានគុណភាពល្អជាងផលិតផលផ្សេងទៀតដែលពួកគេធ្លាប់ប្រើពីមុនសម្រាប់ស្បែកស្ងួត។”
ការសាកល្បងប្រើលើស្បែកដែលងាយរងផលប៉ះពាល់ ឆ្នាំ២០១៧
ការសាកល្បងប្រើលើស្បែកដែលងាយរងផលប៉ះពាល់ ឆ្នាំ២០១៧
មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត
វិទ្យាស្ថាន proDERM ដើម្បីការស្រាវជ្រាវស្បែកសាស្រ្តអនុវត្ត ទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់
វត្ថុបំណង
ដើម្បីវាយតម្លៃសក្តានុពលផលិតផល Bio-Oil Dry Skin Gel ដែលអាចបង្កផលប៉ះពាល់ដល់ស្បែក
ក្រុម​មនុស្សដែល​យកមក​សិក្សា​
អ្នកចូលរួមសាកល្បង៖ អ្នកចូលរួមមាន ៣១ នាក់ (ស្រី ២៦ នាក់ និងប្រុស ៥ នាក់) ក្នុងនោះមាន ៥២ ភាគរយ មានស្បែកងាយប្រតិកម្មយោងតាមការវាយតម្លៃផ្ទាល់ខ្លួន។ ២៦ភាគរយមានប្រតិកម្មអាឡែហ្ស៊ីប្រភេទទី ៤ (លើកលែងតែធាតុផ្សំនៃគ្រឿងសម្អាង) និង ៤៨ ភាគរយ មានជំងឺសើស្បែកដែលងាយប្រតិកម្ម។ អ្នកចូលរួមមានអាយុចាប់ពី៖ ២០ ឆ្នាំ ដល់ ៧០ ឆ្នាំ
វិធីសាស្ត្រ
សាកល្បងដោយចៃដន្យ និងដោយមានការត្រួតពិនិត្យ។ មានបីផ្នែកដែលត្រូវបានគេវាយតម្លៃ៖ ផ្នែកដែលលាបជាតិទឹកដែលត្រូវបានដកសារធាតុរ៉ែ (ការគ្រប់គ្រងផ្នែកអវិជ្ជមាន) ផ្នែកដែលផលិតផល Bio-Oil Dry Skin Gel ត្រូវបានលាប និងផ្នែកដែល Sodium Dodecyl Sulfate (SDS) សូលុយស្យុង ១ ភាគរយ ត្រូវបានលាប (ការគ្រប់គ្រងផ្នែកវិជ្ជមាន - ដែលគេដឹងថាធ្វើឱ្យក្រហាយស្បែក) ។ ផលិតផលសាកល្បងត្រូវបានលាបម្តងលើខ្នងក្នុងរយៈពេល ២៤ ម៉ោងដោយប្រើប្រព័ន្ធសាកល្បងដើម្បីកំណត់រកសារធាតុដែលបង្កអាឡាក់ស៊ី។ ការវាយតម្លៃតាមការមើលឃើញ ដើម្បីវាយតម្លៃការរលាកស្បែកដំបូងត្រូវបានអនុវត្តដោយអ្នកកំណត់ចំណាត់ថ្នាក់ដែលទទួលបានការបណ្តុះបណ្តាល រយៈពេល១៥នាទីបន្ទាប់ពីបកបន្ទះចេញ ហើយបន្ទាប់មករយៈពេល២៤ម៉ោង និង ៤៨ម៉ោងបន្ទាប់ពីការបកបន្ទះចេញ។ ប្រតិកម្មនៃស្បែកត្រូវបានវាយតម្លៃនៅលើមាត្រដ្ឋានពី ០ - ៤ (ដោយ 0 គឺមិនការឆ្លើយតប និង ៤ មានប្រតិកម្មតបដោយស្បែកឡើងក្រហម និងរលាកខ្លាំង) ។
លទ្ធផល
គ្មានអ្នកចូលរួមសាកល្បងណាម្នាក់មានប្រតិកម្មមិនល្អចំពោះផលិតផលសាកល្បងនេះទេ ហើយពិន្ទុគឺដូចគ្នានឹងការគ្រប់គ្រងផ្នែកអវិជ្ជមានដែរ ដោយមានត្រាពិន្ទុ 0 (សូន្យ) សម្រាប់អ្នកចូលរួមសាកល្បងទាំងអស់នៅគ្រប់ពេលវេលា។ ភាពធន់នៃស្បែកដែលប្រើផលិតផល Bio-Oil Dry Skin Gel ចំពោះការររលាកគឺត្រូវបានចាត់ទុកថា "ល្អប្រសើរ"។
ការសិក្សាអំពីការគ្មានមុន ឆ្នាំ ២០១៨
ការសិក្សាអំពីការគ្មានមុន ឆ្នាំ ២០១៨
មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត
វិទ្យាស្ថាន proDERM ដើម្បីការស្រាវជ្រាវស្បែកសាស្រ្តអនុវត្ត ទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់
វត្ថុបំណង
ដើម្បីវាយតម្លៃសក្តានុពលនៃផលិតផល Bio-Oil Dry Skin Gel ក្នុងការបង្កឱ្យមានមុនលើស្បែក។
ក្រុម​មនុស្សដែល​យកមក​សិក្សា​
អ្នកចូលរួមសាកល្បង៖ ចំនួន ២៤ នាក់ដែលមានស្បែកងាយកើតមុន (ស្រី ១៧ នាក់ និងប្រុស ៧ នាក់) ។ អ្នកចូលរួមមានអាយុពី៖ ២៤ ឆ្នាំ ទៅ ៥៦ឆ្នាំ
វិធីសាស្ត្រ
បានធ្វើការសាកល្បងដោយចៃដន្យ និងដោយមានការត្រួតពិនិត្យ ។ ផលិតផលសាកល្បង (ក្រោមភាពបិទជិតនៃស្បែក) និងការត្រួតពិនិត្យផ្នែកអវិជ្ជមានចំនួនពីរ (ផ្នែកមិនព្យាបាល (ក) និងផ្នែកដែលបិទជិតនៃស្បែក (ខ) ត្រូវបានគេបែងចែកដោយចៃដន្យទៅបីផ្នែកដែលសាកល្បងនៅលើផ្នែកដែលងាយនឹងកើតមុននៃខ្នងផ្នែកខាងលើ) ។ ផលិតផលសាកល្បងត្រូវបានលាបលើកន្លែងសាកល្បងដូចគ្នា ចំនួនបីដងក្នុងមួយសប្តាហ៍ សម្រាប់រយៈពេលបួនសប្តាហ៍ (សរុបត្រូវលាបចំនួន ១២ ដង) ។ នៅចុងបញ្ចប់នៃការសាកល្បង ស្បែកផ្ទៃខាងក្រៅមួយចំណែកត្រូវបានយកចេញពីផ្នែកដែលធ្វើការសាកល្បង ដោយប្រើវីធីសាស្រ្ត Marks និង Dawber។ វត្តមាននៃ microcomedone ដែលបានរីកធំត្រូវបានគេវាយតម្លៃក្នុងលក្ខណៈមិនបង្ហាញពីអត្តសញ្ញណដោយប្រើមាត្រដ្ឋាននៃចំណាត់ថ្នាក់ Mills និង Kligman។
លទ្ធផល
ផលិតផល Bio-Oil Dry Skin Gel ត្រូវបានរកឃើញថាមានភាពធន់នឹង​ការកើតមុន ដោយមានលទ្ធផលល្អប្រសើរខ្លាំង​ជាងផ្នែកអវិជ្ជមានទាំងពីរដែលត្រូវបានត្រួតពិនិត្យ ។
ការសិក្សាអំពីភាពបិទជិតនៃស្បែក ឆ្នាំ ២០១៨
ការសិក្សាអំពីភាពបិទជិតនៃស្បែក ឆ្នាំ ២០១៨
មជ្ឈ​ម​ណ្ឌលសម្រាប់ធ្វើតេស្ត
មន្ទីរពិសោធន៍ Rigano ទីក្រុងមីឡាន ប្រទេសអ៊ីតាលី។
វត្ថុបំណង
ដើម្បីកំណត់ដោយការពិសោធន៍ភាពបិទជិតនៃស្បែករបស់ផលិតផល Bio-Oil Dry Skin Gel ហើយសមត្ថភាពរបស់វាក្នុងការជួយឱ្យស្បែករក្សាសំណើមដោយកាត់បន្ថយការបាត់បង់ជាតិពីក្នុងខ្លួន។
វិធីសាស្ត្រ
បរិមាណទឹកដែលគេស្គាល់ត្រូវបានដាក់ក្នុងកែវដែលគ្របដោយភ្នាសដែលអាចជ្រាបចូលបានពាក់កណ្ដាលដែលហៅថា Vitro-Skin™ ដែលធ្វើស្រដៀងលក្ខណៈនៃស្បែកខាងក្រៅរបស់មនុស្ស។ ផលិតផលត្រូវបានគេលាបទៅលើភ្នាស ហើយអត្រានៃការបាត់បង់ជាតិទឹកពីកែវត្រូវបានវាស់នៅពេលនោះ។ ប្រៀបធៀបជាមួយនឹងអត្រានៃការបាត់បង់ជាតិទឹកពីកែវត្រួតពិនិត្យដោយគ្មានផលិតផលណាមួយនៅលើភ្នាសឡើយ។
លទ្ធផល
វិធីសាស្រ្តសាកល្បងអត្រាបញ្ជូនចំហាយទឹកគឺជាការសាកល្បងស្ដង់ដារសម្រាប់វាស់ភាពបិទជិតនៃស្បែកដែលប្រើផលិតផល។ ការថយចុះនៃតម្លៃវិធីសាស្រ្តសាកល្បងអំពីការបញ្ជូនចំហាយទឹកបង្ហាញថាការរៀបចំជាក់លាក់មួយគឺមានភាពបិទជិតនៃស្បែក ។ ផលិតផល Bio-Oil Dry Skin Gel បានបង្ហាញថាកាត់បន្ថយតម្លៃវិធីសាស្រ្តសាកល្បងអំពីការបញ្ជូនចំហាយទឹកបើប្រៀបធៀបនឹងការត្រួតពិនិត្យដែលមិនបានព្យាបាលនៅពេលលាបលើភ្នាស Vitro-Skin™ មានការណែនាំថា ផលិតផល Bio-Oil Dry Skin Gel នឹងជួយឱ្យស្បែកមានជាតិសំណើម។